Connect with us

ចរាចរណ៍

រថ​យន្ត​ដឹកទំនិញ​១​គ្រឿង ក្រឡាប់​នៅ​ចំណោត​តា​តៃ​ស្រុក​កោះកុង​

បានផុស

នៅ

​រថយន្ត​ដឹកទំនិញ​ចុះ​ចំណោត​តាតៃ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ក្រឡាប់​បង្ក​ឱ្យ​អ្នកបើកបរ​របួសធ្ងន់ ហើយ​ត្រូវ​បញ្ចូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ភ្លាមៗ​។​

បើតាម​សមត្ថកិច្ច​នគរបាលឱ្យដឹងថា ករណីគ្រោះថ្នាក់​ចរាចរណ៍នេះកើត​ឡើងនៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០២១ ចំណុច​គីឡូម៉ែត្រ​លេខ​១២៨-១២៩ ស្ថិតនៅ​ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលបន្ត​ទៀតថា រថយន្ត​បង្ក​ម៉ាក ​ពុយសូ ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយរៀង 3A-0845 បើកបរដោយឈ្មោះ ​ច​ន តា​រ៉ា អាយុ​៤០​ឆ្នាំ បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង រស់នៅ​ភូមិ​សំរោង​បាក់ ឃុំ​មហា​សាំង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

មុន​ជួប​គ្រោះថ្នាក់ គឺ​បុរសរងគ្រោះ​បាន​បើកបរ​ល្បឿន​លឿន​រេ​ចង្កូត​ក្រឡាប់​លើ​ទ្រូងផ្លូវ​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ក្រុង​ខេមរភូមិន្ទ ទី​រួម​ខេត្តកោះកុង ដឹក​អីវ៉ាន់​ចាប់ហួយ និង​គ្រឿងសំណង​។​

ក្រោយ​មាន​អ្នក​ជួយសង្គ្រោះ​បឋម បុរសរងគ្រោះត្រូវបាន​អាជ្ញាធរ សមត្ថកិច្ច ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​។

គួរ​ជម្រាប​ថា គ្រោះថ្នាក់​ចរាចរណ៍​តាមផ្លូវ​លេខ​ជាតិ​៤៨​ចាប់ពី​ភូមិសាស្ត្រ​ស្រុក​ស្រែអំបិល​រហូតមក​ដល់​ក្រុង​ខេមរភូមិន្ទ ភាគច្រើន​បង្កឡើង​ដោយ​ម្ចាស់​រថយន្ត​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ដោយ​បើកបរ​ហួស​លឿន​កំណត់ ដឹកទំនិញ​លើស​ទម្ងន់ និង​ការ​វ៉ា​ជែង​គ្នា​ក្នុងស្ថានភាព​ផ្លូវ​កោង​ចុះ​ចំណោត​ជា​ដើម៕

អត្ថបទ ៖ ​សិរី​វឌ្ឍនៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម