ចរាចរណ៍
បុរសម្នាក់អង្គុយនិយាយលេងក្រោមកង់ឡានដល់ពេលបញ្ឆេះឡានជាប់លេខឡានបើកទៅមុខបណ្តាលឲ្យកិនស្លាប់យ៉ាងអាណោចអាធ័ម
បន្ទាយមានជ័យ ៖ បុរសម្នាក់អង្គុយនិយាយលេងក្រោមកង់ឡានដឹកដី ដល់ពេលតៃកុងឡើងបញ្ឆេះឡាន ស្រាប់តែជាប់លេខឡានបើកទៅមុខបណ្តាលឲ្យកិនស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានឃុំសំបួរបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សេង ហ៊ឺ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរអ្នកបើករថយន្ត រស់នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ រួមទាំងអ្នកបើកអេស្ការបានអង្គុយលេងនៅក្រោមកង់រថយន្តបែនដឹកដីរបស់ឈ្មោះ ឈុំ កញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរអ្នកបើករថយន្តអង្គុយលេងជាច្រើនម៉ោងអ្នកបើកអេស្ការក៏ដើរទៅបើកអេស្ការដើម្បីចូកដី ចំណែកឈ្មោះឈុំ កញ្ញា បានដើរឡើងរថយន្តរបស់ខ្លួនហើយបានបញ្ឆេះដើម្បីលើកទ្រុងឡានចាក់ដីនៅជាប់ពីល្ងាចចេញពេលនោះជនរងគ្រោះមិនបានក្រោកចេញពីកង់ក្រោយរថយន្តនៅពេលដែលឈ្មោះឈុំ កញ្ញា បានបញ្ឆេះម៉ាស៊ីនបាញ់ខ្យល់ចាក់ដីចេញពីឡានក៏ស្រាប់តែឡានជាប់លេខហើយជ្រុលទៅមុខកិនជនរងគ្រោះដែលកំពុងអង្គុយជាប់នឹងកង់ឡានខាងក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្រោយដឹងថា ឡានរបស់ខ្លួនកិនអ្នកបើកដឹកដីជាមួយគ្នាស្លាប់ឈ្មោះឈុំ កញ្ញា បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនិងសពនៅកន្លែងដឹកដី។ ក្រោយពីកើតហេតុហើយសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តកម្លាំងនគរបាលយកមករក្សាទុកនៅអធិការដើម្បីដោះស្រាយនៅថ្ងៃមុខ៕
ដោយ ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


