ចរាចរណ៍
រថយន្តកូរ៉េបើកសុខៗដាច់កង់ក្រោយ ខ្ទាតទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យដួលស្លាប់បុរសម្នាក់
រថយន្តកូរ៉េដឹកកម្មកររោងចក្រមួយគ្រឿង ខណៈបើកសុខៗស្រាប់តែដាច់កង់ក្រោយខ្ទាតមកបុកម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ មុខសាលាពងទឹក ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពរងគ្រោះមាន ឈ្មោះ បូ ចាន់នី មុខរបរកម្មករសំណង់ អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចេញពីបន្ទប់ជួលទៅកន្លែងធ្វើការដោយធ្វើដំណើរដោយម៉ូតូហុងដាវ៉េវពណ៌ក្រហមពាក់ស្លាកលេខ ព្រៃវែង 1I-5087 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុមានរថយន្តកូរ៉េពណ៌សមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AS-03 46 ធ្វើដំណើរបញ្ច្រាសទិស ស្រាប់តែរថយន្តខាងលើបានដាច់កង់ខាងក្រោយចំហៀងខាងឆ្វេងបណ្ដាលឱ្យខ្ទាតទៅបុកម៉ូតូជនរងគ្រោះ កំពុងតែជិះម៉ូតូបណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ភ្លាមនោះម្ចាស់រថយន្តបានចុះពីលើរថយន្តគេចខ្លួនបាត់បន្សល់ទុកនៅនៅកន្លែងកើតហេតុ។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុនឹងទាក់ទងទៅសាច់ញាតិរបស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ ត្រូវបានកម្លាំងជំនាញចរាចរណ៍យកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ សុខា
សូមចុចអាន៖ រថយន្តកាមរីបើកឆ្លងផ្លូវដែកត្រូវរថភ្លើងបុករងការខូចខាតតែមិនមានរបួសដល់មនុស្ស
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ



