Connect with us

ចរាចរណ៍

យុវជនម្នាក់ បានរងរបួសធ្ងន់បន្ទាប់ពីជិះបុករថយន្ត១គ្រឿង នៅក្រុងបានលុង

បានផុស

នៅ

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បុកចំហៀងរថយន្តពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដឹក​បញ្ជូនទៅ​ព្យាបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង នៅវេលា​ម៉ោង​៨​និង​៥៤​នាទី​ព្រឹក កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់ចំណុច​ផ្លូវបំបែក​ជា​បី កែង​ក្លឹប​ហាត់​កីឡា ស្ថិតនៅ​ក្នុងភូមិ​អូរ​មៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​យោងតាម​របាយការណ៍​ពី​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹងថា ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រតនគិរី​1F-8815 អ្នកបើកបរ​ដោយ​ឈ្មោះ នួន ជា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី រងរបួស​ធ្ងន់ ​ត្រូវបាន​ដឹក​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH-4130បើកបរ​ដោយ​ឈ្មោះ ឃុ​ត ចិ​ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។ បច្ចុប្បន្ន មធ្យោបាយ​ទាំងពីរ​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បាន​រឹបអូស​យកមក​រក្សាទុក​ នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម