ចរាចរណ៍
RANGE ROVER ជ្រុលបុករបាំងបោះចែកទ្រូងផ្លូវដាច់កង់មុខម្ខាង និងរបួសធ្ងន់ម្នាក់
រថយន្តស៊េរីទំនើប ម៉ាក RANGE ROVER មួយគ្រឿង បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយដាច់កង់មុខ ចំហៀងខាងឆ្វេង ក្រោយពីម្ចាស់របស់វា ដែលគេដឹងថា ជានារីភេទ បានបញ្ជារថយន្តបោះពួយយ៉ាងលឿនទៅរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចចេញពីជួរចំនួន៣កង់ និងបានធ្វើឲ្យអ្នករួមដំណើរ ក្នុងរថយន្តម្នាក់រងរបួសធ្ងន់ ហើយក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមដែរ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង០០នាទីយប់ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ២៨៩ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RANGE ROVER ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2AG-0097 បើកបរដោយនារីម្នាក់ រួមអ្នកដំណើរប្រុសស្រី២នាក់ទៀត បានបើកបររថយន្តនេះ តាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យវៀចចេញពីជួរចំនួន៣កង់ ចំណែករថយន្តដាច់កង់មុខ ចំហៀងខាងឆ្វេងទៅមុខលែងរួច និងបានធ្វើឲ្យអ្នករួមដំណើរក្នុងរថយន្តម្នាក់រងរបួសធ្ងន់ ហើយក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីឲរពេទ្យភ្លាមដែរ។



ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ និងបានធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយសងទ្រព្យសាធារណៈរបស់រដ្ឋទៅតាមច្បាប់៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ



