Connect with us

ចរាចរណ៍

រថយន្ត​ដឹក​ខ្យាច់​មួយ​គ្រឿង​ បើក​ឡើង​សួន​បុក​ស្លាក​ប៉ាណូ​ មួយផ្ទាំង​រលើង​ចេញ​ពីដី​

បានផុស

នៅ

ភ្នំពេញ ៖ រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង បាន​បើក​ឡើង​សួន​ចែក​ទ្រូងផ្លូវ​បុក​ស្លាក​ប៉ាណូ មួយ​ផ្ទាំង រលើង​ចេញពី​ដី ដោយ​រថយន្ត​ដាច់​កង់​មុខ​ទាំង​២​ទៅមុខ​លែង​រួច តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ នៅ​លើ​កំណាត់​ផ្លូវជាតិ​៦ ចន្លោះ​ស្ពាន​ទី​១​និង​ទី​២ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​រថយន្ត​ខាងលើ​ម៉ាក នី​ស​សាន់ យូ​ឌី ក្បាល​ពណ៌​ស ដឹក​ពាក់​ស្លាក លេខ កំពង់ចាម 3A- 0703 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ តាម​បណ្តោយ​ជាតិ​៦​អា ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​បើកបរ​ឆ្លងស្ពាន​ទី​២​បាន​បន្តិច​រថយន្ត​បាន សង្ស័យ​អ្នកបើកបរ​ងងុយដេក បាន​រ៉េ​ចង្កូត​មក​ឆ្វេង​ដៃ បុក​ខឿន​ចែក​ទ្រូងផ្លូវ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន បន្ត​បុក​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ១​ផ្ទាំង រ​លើស​ចេញ​ទាំង​គល់​ចេញពី​ដី ហើយ​រថយន្ត​បាន​បាក់​ដាច់​កង់​មុខ ទាំង​២ និង​ខូចខាត​កាប៊ីន​មុខ​ផ្នែក​ខាងឆ្វេង​ទាំងស្រុង ភ្លាម​អ្នកបើកបរ​ត្រូវ​សមត្ថកិច្ច​ឃាត់​ផងដែរ​។ ចំពោះ​ករណីនេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​នោះទេ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​គូសវាស និង​ស្ទួ​ច​យក​រថយន្ត​យក​ទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕

ដោយ ៖ ​រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម