ចរាចរណ៍
ក្រោយធូរស្រាលកូវីដគ្រោះថ្នាក់ចរាចរណ៍កើនឡើង ១៤ ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំនេះ
នៅក្នុងរយៈពេល ៣ ខែត្រីមាសទី ១ ឆ្នាំ ២០២២ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងចំនួន ១០៦ លើក ស្មើនឹង ១៤ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២១។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ ចំនួនអ្នកស្លាប់កើន ៦០នាក់ ស្មើនឹង ១៤ ភាគរយ និងចំនួនអ្នករបួសកើន១៤៩នាក់ ស្មើនឹង ១៣ ភាគរយ។

ការបង្ហាញរបាយការណ៍ធ្វើឡើងក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣ នៅខេត្តបាត់ដំបង ក្រោមការចូលរួមរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃទី ១២ ខែមេសា ២០២២។

របាយការដដែលបង្ហាញថា ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមយូរអង្វែងជាក់ស្ដែង បើទោះជាមានការថយចុះ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក៏ដោយ ប៉ុន្តែគ្រោះថ្នាក់នេះមាននិន្នាការកើនឡើងបន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានធូរស្រាលនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ និងក្នុងត្រីមាសទី១ ឆ្នាំ២០២២ ដែលបានបណ្ដាលឱ្យចំនួនអ្នកស្លាប់ និងអ្នករបួសមានអត្រាខ្ពស់ លើសគ្រោះថ្នាក់សង្គមនានាជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួនលើ ៥នាក់ និងរបួសចំនួន ១៤នាក់។
មូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ គឺការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែង ការមិនប្រកាន់ស្ដាំ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ដែលសុទ្ធសឹងបង្កឡើងដោយកត្តាអ្នកបើកបរ យានយន្តមួយចំនួនមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខ្វះការប្រុងប្រយ័ត្ន ឬខ្វះការយោគយល់អធ្យាស្រ័យ។

ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១៣នេះ គឺជាការផ្ញើសារណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យចងចាំថា៖ មានតែការខិតខំយកអស់ស្មារតីចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ មានសីលធម៌យោគយល់អធ្យាស្រ័យ ចេះស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ទើបជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលនូវសេចក្តីសុខសុវត្ថិភាពជានិច្ចនិរន្តរ៍៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


