ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាបរយៈពេល៩ខែមានអ្នកស្លាប់រហូតដល់ចំនួន១១៦នាក់ និងរបួសធ្ងន់ស្រាលជាង១០០នាក់
ដោយសង្គេតឃើញករណីគ្រោះថ្នាក់ចរាចរនៅក្នុងខេត្តសៀមរាបកើតមានច្រើនគួរឲ្យព្រួយបារម្ភ ទើបនៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២២នេះអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានសហការគ្នាចុះអប់រំផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុទ្ធទាក់ទង និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចែកជូននូវឯកសារជំនួយស្មារតីមួយចំនួនផងដែរ។

ប្រតិបត្តិការនេះធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងមុខវិទ្យាល័យគ្រួស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន,ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយក្រុមការងារលេខាធិការដ្ឋានបានចុះអប់រំផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុទ្ធ ទាក់ទងនិងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

លោកបន្តថា ក្រុមការងារបានចែកជូននូវឯកសារជំនួយស្មារតីដូចជា៖ មួកសុវត្ថិភាពចំនួន២០មួក, សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ១២០ក្បាល, សៀវភៅអ្វីដែលអ្នកបើកបរ, ទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១២០ក្បាល,សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ចំនួន ២០០សន្លឹក,ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួន ២០០សន្លឹក,ស្ទីកឃ័រចំណាំងផ្លាតចំនួន ១០០សន្លឹក,ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍, ចំនួន១០ផ្ទាំងនិង ប្រជាពលរដ្ឋចូលរួមប្រមាណ១៧០នាក់។
គួររំលឹកផងដែរថា យោងតាមរបាយការណ៍គ្រោះថា្នក់ចរាចរណ៍របស់ការិយាល័យនគរបាលចរណ៍ផ្លូវគោកប្រចាំ៩ខែក្នុងឆ្នាំ២០២២ កើតមាន១២៤លើកកើនឡើង៨៥លើកក្នុងរយៈពេល ៩ខែបើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានត្រឹមតែ ៣៩លើកតែប៉ុណ្ណោះ។ ក្នុងនោះស្លាប់មនុស្សចំនួន១១៦នាក់ និងរបួសធ្ងន់ស្រាលជាង១០០នាក់។ ចំណែកការផាកពិន័យសរុប៥៧៩១គ្រឿង ដែលមានម៉ូតូចំនួន៣៩០៨គ្រឿង និងរថយន្តចំនួន១៨៨៣គ្រឿង។

របាយការណ៍ដដែលបង្ហាញថា មូលហេតុដែល បណ្តាលអោយមានគ្រោះថ្នាក់កើតឡើង ភាគច្រើន គឺបណ្តាលមកពីការបើកបរលើសល្បឿនកំណត់,មិនប្រកាន់ស្តាំ,ជែងក្នុងស្ថានភាពគ្រោះថ្នាក់,បត់ឆ្វេង ស្តាំខ្វះការប្រុងប្រយ័ត្ននិងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។
ជាមួយគ្នានោះដែរ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានសម្តែងការសោកស្តាយចំពោះករណីគ្រោះថ្នាក់ចរាចរក្នុងខេត្តដែលបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ ព្រមទាំងខូចខាតសម្ភារៈយ៉ាងច្រើនផងដែរ។

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរឲ្យបានខ្ចាប់ខ្ចួន ដើម្បីបញ្ចៀសករណីគ្រោះតទៅទៀត៕
អត្ថបទ៖ កុសល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


