ចរាចរណ៍
រថយន្ត ២ គ្រឿងបុកគ្នា របួសធ្ងន់មនុស្សម្នាក់
មនុស្សម្នាក់ បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត ២ គ្រឿងបុកគ្នា។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទី ថ្ងៃទី ០១ ខែវិច្ឆិកា លើផ្លូវជាតិលេខ ៥ ចំណុចគីឡូម៉ែត្រលេខ ៤៨ និង ៤៩ ស្ថិតក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច។

សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2.AN4572 អ្នកបើកបរឈ្មោះ នុត សុភក្រ័ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិការអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ អ្នករួមដំណើរឈ្មោះ វុន វង ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិថ្មសរ ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ បើកបរពីទិសខាងជើងទៅខាងត្បូង ល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បុកនឹងរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ដំណើរស្របទិសគ្នា (បើកគេចខ្លួនបាត់) ហើយជ្រុលចង្កូតបុករថយន្តម៉ាកហាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3.A7170 អ្នកបើកបរឈ្មោះ ស៊ុន គ្រី ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំណាក់ជើង ឃុំបារាយណ៌ ស្រុកព្រៃឈ ខេត្តកំពង់ចាម បើកក្នុងដំណើរច្រាស់ទិសគ្នា។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យរបួសមនុស្ស ១ នាក់ (ធ្ងន់) និងខូចរថយន្ត ០២ គ្រឿង ប្រហែល ៤០% ។ ក្រោយកើតហេតុ អ្នករងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំណែករថយន្តទាំង ០២ គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ឈៀង ថារិទ្ធ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


