ចរាចរណ៍
ចង់ប្រើល្បឿនឲ្យសំនឹងកម្លាំងម៉ូតូ ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវស្លាប់ពីរនាក់
បុរសម្នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ ខណៈជិះម៉ូតូធុនធំកម្លាំង1200CC ក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅក្បែរមន្ទីរពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដដឹងថា សពជនរងគ្រោះមានឈ្មោះ ឃុន អ៊ុន ភេទប្រុសអាយុ២០ឆ្នាំជាង មុខរបបជួសជុលកង់បីឥណ្ឌា ស្នាក់នៅម្ដុំផ្សារសឡា ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុកក្រូចឆ្មាខេត្តកំពង់ចាម ។ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានប្រាប់ថា គេបានឃើញម៉ូតូធុនធំមួយគ្រឿង ម៉ាកyamaha R1 កម្លាំង1200CC ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខភ្នំពេញ1FH- 6696 ជិះឌុបគ្នា២នាក់ តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ធ្វើឲ្យម៉ូតូអូសជាង៥០ម៉ែត្រ និងបណ្ដាលជនរងគ្រោះម្នាក់បោកក្បាលជាមួយបង្គោលភ្លើងបែកក្បាលធ្លាយខួរស្លាប់មួយរំពេច និងម្នាក់ទៀតបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតកើតហេតុ និងធ្វើការទំនាក់ទំនងទៅកម្លាំងជំនាញមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមក្រោយ ។ ចំណែកសពជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងទាក់ទងទៅសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខុម








-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ