កីឡា
ក្លិប Man City ចាយ ៨០ លានដុល្លារ រកបានអ្នកជំនួស De Bruyne ជាផ្លូវការ
ទីបំផុតក្លិប Manchester City រកបានអ្នកជំនួស Kevin de Bruyne ហើយ បន្ទាប់ពីពួកគេទើបតែសម្រេចកិច្ចព្រមព្រៀងចុះកុងត្រាយកខ្សែបម្រើរបស់ AC Milan កីឡាករ Tijjani Reijnders។

នៅរដូវកាលនេះ Man City បានបាត់បង់អ្នកនាំលេងដ៏សំខាន់របស់ក្រុមម្នាក់ គឺ De Bruyne បន្ទាប់ពីខ្សែបម្រើសញ្ជាតុ ប៊ែលហ្ស៊ិក វ័យ ៣៣ ឆ្នាំរូបនេះសម្រេចចិត្តចាកចេញ ក្រោយអស់សុពលភាពកិច្ចសន្យារយៈពេល ១០ ឆ្នាំ។

ទោះបីជាយ៉ាងណា Man City ពេលនេះ រកបានអ្នកជំនួស De Bruyne ហើយ ក្រោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានចុះផ្សាយថា Man City បានព្រមព្រៀងលក្ខខណ្ឌជាផ្លូវការជាមួយសមីកីឡាករ Tijjani Reijnders។ ជាមួយគ្នា Man City និង AC Milan បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់អំពីតម្លៃផ្ទេរជាមួយគ្នារួចរាល់ហើយ គឺក្នុងតម្លៃ ៨០ លានដុល្លារអាមេរិក។
ចំពោះការចុះកិច្ចសន្យាយកបាន Tijjani Reijnders បានធ្វើឱ្យអ្នកគាំទ្រភាគច្រើនយល់ថា នេះគឺជាការយកបានអ្នកមកជំនួស De Bruyne យ៉ាងត្រឹមត្រូវ ដោយសារខ្សែបម្រើសញ្ជាតិ ហូល្លង់ វ័យ ២៦ ឆ្នាំរូបនេះ គឺបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោរជាមួយ AC Milan កាលពីរដូវកាលមុន ក្នុងនោះរូបគេបង្ហាញខ្លួនបាន ៤៩ ប្រកួត រកបាន ១៣ គ្រាប់ និង assist ចំនួន ៤ គ្រាប់៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


