Connect with us

ព័ត៌មានជាតិ

ស្រុកទឹកឈូ ទទួលបានផ្លូវបេតុង និងកៅស៊ូថ្មី៦​ខ្សែ​ជួយលើកកម្ពស់វិស័យកសិកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចពលរដ្ឋ

បានផុស

នៅ

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោក អីម ច័ន្ចសោធន អភិបាលស្រុកទឹកឈូបានបញ្ជាក់ថា អាជ្ញាធរស្រុកទឹកឈូមានសមិទ្ធផលផ្លូវបេតុង និងកៅស៊ូថ្មី ចំនួន៦ខ្សែបានស្ថាបនាស្ទើររួចរាល់១០០ភាគរយអស់ហើយ ខណៈផ្លូវបេតុង១ខ្សែទៀត តភ្ជាប់ពីក្រុងកំពតទៅកំពង់ផែទេសចរណ៍អន្តរជាតិកំពុងពន្លឿនការស្ថាបនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈផ្លូវទាំងអស់នេះ នឹងជួយកែប្រែមុខមាត់ថ្មីរបស់ស្រុក លើកកម្ពស់ដល់វិស័យកសិកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងនៅទូទាំងខេត្តកំពត។

លោក អឹម ច័ន្ទសោធន បានប្រាប់ឲ្យដឹងថា ស្រុកទឹកឈូដែលជាស្រុកមានសក្តានុពលលើវិស័យជាច្រើន ពិសេសវិស័យទេសចរណ៍ និងកសិកម្មខ្លាំងជាងគេនោះ ពេលនេះកំពុងតែប្រែប្រួលមុខមាត់ថ្មីមួយកម្រិតទៀត ដោយសារសមិទ្ធផលផ្លូវបេតុង និងកៅស៊ី៦ខ្សែបានសាងសង់ស្ទើររួច១០០% បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងតភ្ជាប់តំបន់ទេសចរណ៍មួយទៅតំបន់ទេសចរណ៍ជាច្រើន ពិសេសតំបន់កសិ-ទេសចរណ៍របស់ស្រុកទឹកឈូ លោករំពឹងថា ផ្លូវស្អាត នឹងអាចទាក់ទាញភ្ញៀវបានកាន់ច្រើន ហើយប្រជាពលរដ្ឋនឹងមានជីវភាពរស់នៅកាន់តែប្រសើរ ។

លោកអភិបាលស្រុក ថ្លែងអំណរគុណដល់ក្រសួង មន្ទីរជំនាញពាក់ព័ន្ធ អង្គការដៃគូ និងសប្បុរសជន ពិសេសឯកឧត្តមអភិបាលខេត្ត ដែលបានជួយគាំទ្រ និងផ្តល់នូវគម្រោងផ្លូវថ្នល់ និងគម្រោងផ្សេងៗទៀតដល់ស្រុកទឹកឈូ លោកក៏បានស្នើដល់ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាការពារផ្លូវ អនាម័យ បរិស្ថាន ឲ្យបានស្អាត ដើម្បីទាក់ទាញទេសចរ។

បើតាមការបញ្ជាក់របស់លោកអភិបាលស្រុក កញ្ចប់ទស្សនកិច្ច “ជិះកង់ដើម្បីសុខភាព” នឹងផ្តល់ជូនសេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរ។ ក្នុងនោះភ្ញៀវអាចមកទទួលសេវាជិះកង់កម្សាន្តនេះនៅសាលាស្រុក ដើម្បីជិះឆ្ពោះទៅកម្សាន្តតាមតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនានា និងតំបន់កសិ-ទេសចរណ៍របស់ស្រុក ចាប់ពីថ្ងៃទី១០ ខែមិថុនា តទៅ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម