កាមរី​បា​ឡែ​ន​បុក​គ្នា​ពេញទំហឹង​ជាមួយ​ហាយ​ឡិន​ឌ​រ័​ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​រង​របួស​ធ្ងន់​ស្រាល​៧​នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កាមរី​បា​ឡែ​ន​បុក​គ្នា​ពេញទំហឹង​ជាមួយ​ហាយ​ឡិន​ឌ​រ័​ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​រង​របួស​ធ្ងន់​ស្រាល​៧​នាក់

បានផុស

នៅ

រតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​កាមរី​បា​ឡែ​ន​និង​រថយន្ត​ហាយ​ឡិន​ឌ័​របុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់​រងរបួស​ធ្ងន់​ស្រាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦(​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៨៦-២៧៨)​ ស្ថិតនៅ​ក្នុងភូមិ​កា​ទៀង​(​ហៅ​អូរទទឹង​)​ឃុំ​ល្បាំ​ង​១​ស្រុក​លំផាត់ ខេត្តរតនគិរី​។

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​លំផាត់​បាន​បញ្ជាក់​ថា រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2V-4421​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ ចំណែក​រថយន្ត​ហាយ​ឡិន​ឌ័​រ​ពណ៌​ស ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា មាន​ស្លាក​លេខ​ភ្នំពេញ​2AF-8810 មកដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បុក​គ្នា​ពេញទំហឹង​តែម្តង​។

ក្នុង​របាយការណ៍​បន្ត​ថា​ អ្នក​បើក​បររថ​យន្តកា​ម​រី​មានឈ្មោះ សាន់ សំអាត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ ជា​នគរបាល​រស់នៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​ខេត្តរតនគិរី​(​មាន​អ្នករួមដំណើរ​ម្នាក់​របួសធ្ងន់​)​។

ចំណែក​រថយន្ត​ហាយ​ឡិន​ឌ័​របើក​បរ​ដោយ​ឈ្មោះ ហៀ​ង ​ម៉េង​សៀង ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​២ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​ខេត្តរតនគិរី មាន​អ្នក​រួម​ដំណើរ​ចំនួន​១០​នាក់​(​ស្រី​៥​នាក់​) បាន​រងរបួស​ស្រាល​ចំនួន​៦​នាក់​។

ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹកយក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ចំណែក​វត្ថុ​តាង​បន្ទាប់ពី​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង​រួច​បាន​បញ្ជូន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៦ វិនាទី មុន

ដំណឹងល្អ! ប៊ី សុធារី ប្រកាសបោះជំហានចូល Miss Charm 2021 តំណាងស្ត្រីកម្ពុជា

ព័ត៌មានជាតិ៤ នាទី មុន

ស្ថានីយ​បណ្តាញ​ច្រើនជាង​៦០​ទីតាំង ត្រូវ​បាន​សាងសង់​បញ្ចប់​ជា​ស្ថាពរ ក្នុង​ខេត្តសៀមរាប ដោយ​ក្រុមហ៊ុន Smart

ព័ត៌មានជាតិ១៦ នាទី មុន

ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តតាកែវ នាំយក​អំណោយ​ជូន​រដ្ឋបាលខេត្ត​ទុក​ចែកជូន​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​

សុខភាព១៨ នាទី មុន

តើមានអ្វីកើតឡើង ប្រសិនបើអ្នកមិនចង់​ចាក់វ៉ាក់សាំង?

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ប្រទេសមានអ្នកឆ្លង កូវីដ ច្រើនជាងគេទី ២ នៅអាស៊ាន រកឃើញករណីថ្មីជិត ៩ ពាន់នាក់ក្នុងរយៈពេលមួយថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services