ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃនេះ មានអ្នកទៅទទួលវ៉ាក់កូវីដ១៩នៅពេទ្យអង្គឌួងជិត២៤០នាក់
ភ្នំពេញ ៖ រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកដែលទៅទទួលវ៉ាក់សាំងនូលីដ១៩ នៅមន្ទីរពេទ្យព្រះអង្គឌួងចំនួន២៤២នាក់ ក្នុងនោះអ្នកដែលបានចាក់វ៉ាក់សាំងរួចចំនួន២០៧នាក់និងអ្នកមិនបានចាក់ចំនួន៣៥នាក់។

លោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងថា ក្នុងចំណោមចំនួន២៤២នាក់នោះថ្ងៃទី១០ កុម្ភៈ មានចំនួន៨៤នាក់ក្នុងនោះមានអ្នកទទួលបានចាក់រួចចំនួន៦៨នាក់និងអ្នកមិនបានចាក់ចំនួន១៦នាក់។ ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១មានអ្នកដែលមកទទួលចាក់វ៉ាក់សាំងចំនួន៧២នាក់ក្នុងនោះអ្នកដែលចាក់វ៉ាក់សាំងរួចចំនួន៦៨នាក់និងអ្នកដែលមិនបានចាក់ចំនួន៧នាក់។

ថ្ងៃទី១២កុម្ភៈនេះ មានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ចំនួន១០២នាក់ ក្នុងនោះអ្នកដែលទទួលបានការចាក់វ៉ាក់សាំងចំនួន៩០នាក់និងអ្នកមិនបានចាក់ចំនួន១២នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា សម្រាប់បុគ្គលិក-មន្ត្រីរាជការនៃក្រសួងសុខាភិបាលទាំងអស់ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យព្រះកុសមៈ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកនិងមជ្ឈជាតិកំចាត់រោគរបេងនិងហង់សិនទាំងអស់ត្រូវចែកពេលគ្នាទៅចាក់វ៉ាក់សាំងកុំឲ្យរាំងស្ទះដល់ដំណើរការមន្ទីរពេទ្យមន្ទីរពេទ្យកុមារជាតិដោយទំនាក់ទំនងលោកសាស្ត្រាចារ្យ ញឹម អង្គារបុស្ស ០១១ ៨១១ ១៣២។
ចំពោះ មន្ទីរពេទ្យកាល់ម៉ែតទាក់ទងជាមួយលោកសាស្ត្រាចារ្យ គង់ សន្យា ០១២៩៦៥ ៩៥៤ សម្រាប់សមាជិកព្រឹទ្ធសភា និងរដ្ឋសភា និងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ។ ចំណែកមន្ទីរពេទ្យព្រះអង្គឌួងទំនាក់ទំនងជាមួយលោកសាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨ សម្រាប់បុគ្គលិក-មន្ត្រីរាជការព្រឹទ្ធសភា រដ្ឋសភានិងទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់។រីឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាក់ទងលោក សាស្ត្រាចារ្យ ង ម៉េង ០៧៨ ៩៩៧ ៩៧៨ សម្រាប់កងកម្លាំងនគរបាលជាតិនៅក្រសួងមហាផ្ទៃនិងនៅរាជធានីភ្នំពេញទាំងអស់ ព្រមទាំងបុគ្គលិក-មន្ត្រីរាជការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ទាំងអស់៕
ដោយ ៖ សំអឿន


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស