Connect with us

ចរាចរណ៍

បើកបរ​បញ្ច្រាស​ទិស​គ្នា​បុកពេញ​ទំហឹងរងរបួសម្នាក់​

បានផុស

នៅ

​នារីវ័យ១៧ឆ្នាំម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ដ​និងម៉ូតូ។

បើតាម​សេចក្តី​រាយ​ការ​ណ៍របស់លោក​អធិការ ស្រុក​បន្ទាយស្រីបាន​ឲ្យដឹងថា ករណីគ្រោះថ្នាក់​ចរាចរណ៍នេះ​បានកើតឡើងកាលវេលា​ម៉ោង១៤និង៣០នាទី​ ថ្ងៃទី២៣​ខែកុម្ភៈ ឆ្នាំ២០២១ ដែលកើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​បើកបរ​បញ្ច្រាស​ទិស​គ្នា​ត្រង់ចំណុច​ភូមិ​កកោះ​ជ្រុំ ​ឃុំខ្នារ​សណ្តាយ​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អធិការ​ស្រុក​បន្ទាយស្រី បាន​បញ្ចាក់​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​ ពាក់ស្លាក​លេខ​2AF 9282​ បើកបរ​ដោយ​ឈ្មោះ ​អិប ​ភារម្យ ​ភេទ​ប្រុស​អាយុ​២៤​​ឆ្នាំ​ ទីលំនៅ​ភូមិ​ឬស្សីសាញ់ ​ឃុំ​ជ្រោយ​នាងនួន​ ស្រុក​ស្រីស្នំ ​ខេត្តសៀមរាប​ បុក​ជាមួយនិង​ម៉ូតូ​ហុងដា​ឌ្រីម​C125​ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១៦​ពាក់ស្លាក​លេខ​បន្ទាយមានជ័យ​1N4084​ បើកបរ​ដោយ​ឈ្មោះ​ ឡាង​ រក្សា​ ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​រំ​ជ័យ​ ឃុំល្វែង​ឬ​ស្សី ​ស្រុក​ជីក្រែង​ ខេត្តសៀមរាប​។

លោក​បាន​បន្តទៀតថា ករណី​ខាងលើ​បណ្តាលឲ្យ​រងរបួស​អ្នកបើកបរ​ម៉ូតូ​(​ធ្ងន់​)​ត្រូវបាន​ប​ញ្ជូន​ទៅ​សង្ក្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្តសៀមរាប​ ចំណែក​រថ​យន្ត​និងម៉ូតូ​សមត្ថកិច្ចរក្សាទុកនៅអធិការ​ស្រុក​បន្ទាយស្រី រងចាំ​ភាគី​ទាំង​សងខាង​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់៕​

​អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!

ព័ត៌មានជាតិ៤ ម៉ោង មុន

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប ផ្ដល់អាហារូបករណ៍១០០% ដល់យុវជនមកពីគ្រួសារក្រីក្រ ចំនួន២ ៤០០កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម