ចរាចរណ៍
យុវជន ៣ នាក់ ជិះម៉ូតូគេចពីក្មេងស្ទាវ ១ ក្រុម ដេញវាយ ជ្រុលបុកម៉ូតូ ១ គ្រឿងទៀត របួសធ្ងន់-ស្រាល ៥ នាក់
យុវជនចំនួន ៣ នាក់ ជិះម៉ូតូគេចពីក្រុមក្មេងស្ទាវ ១ ក្រុមទៀត ដេញវាយ ក៏ជ្រុលបុកម៉ូតូ ១ គ្រឿង ដែលជិះដោយប្ដីប្រពន្ធ ២ នាក់ បណ្ដាលឲ្យដួលអូសបុកចូលក្រោមគ្រែផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់-ស្រាល ចំនួន ៥ នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៥០ នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ ចំណុចផ្លូវ ៤៣០ កែងផ្លូវ ៤៣២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្ដីប្រពន្ធ ២ នាក់ ជិះម៉ូតូម៉ាក គុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1AW 8616 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៤៣២ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជន ៣ នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JY 6982 បោះពួយតាមបណ្ដោយផ្លូវ ៤៣០ ទិសដៅពីជើងទៅត្បូង យ៉ាងលឿន ក៏ជ្រុលបុកនឹងម៉ូតូគុបជ្រុង បណ្ដាលឲ្យដួលខ្ទាតប្ដីប្រពន្ធ ២ នាក់ រងរបួសក្បាល ត្រូវដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ដោយឡែកខាងម៉ូតូហុងដាឌ្រីម បានដួលអូសប្រហែល ២០ ម៉ែត្រ បុកចូលក្រោមគ្រែនៅមុខផ្ទះប្រជាពលរដ្ឋ រងការខូចខាត ព្រមទាំងធ្វើឲ្យអ្នកទាំង ៣ របួសដៃ និងជើងដើរមិនរួច ត្រូវដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យដូចគ្នា។

ករណីនេះដែរ ភាគីខាងម៉ូតូយុវជន បានឲ្យដឹងថា ពួកគេបានជិះម៉ូតូរត់គេចពីក្រុមក្មេងស្ទាវ ១ ក្រុមទៀត មានគ្នាជាង ១០ នាក់ ពីម្ដុំស្តុបបូកគោមក ហើយភ័យស្លន់ស្លោ ក៏ជ្រុលបុកនឹងម៉ូតូគុបជ្រុងដែលជិះដោយប្តីប្រពន្ធ ២ នាក់ តែម្ដង។
ក្រោយពេលកើតហេតុ នៅសល់តែមធ្យោបាយ ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីរង់ចាំដំណោះស្រាយ៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន