សន្តិសុខសង្គម
នារីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូទៅកៀរទ្រូងផ្លូវ
នារីម្នាក់បានស្លាប់ ចំណែកបុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឌុបគ្នាកៀររបាំងថ្មពុះចែកទ្រូងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ទីតាំងកើតហេតុ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងត្បូងស្ពានព្រែកព្នៅ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីមិត្តដែលស្គាល់គ្នាបានឲ្យដឹងថាមុនពេលកើតហេតុ បុរសនារីរងគ្រោះទាំង២នាក់ បានចេញពីហូបអាហារជុំគ្នា ខណៈតាមផ្លូវមកផ្ទះវិញ ខាងស្រីក៏បានទាមទារឌុប ចំណែកខាងប្រុសជិះពីក្រោយ។ ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូ១គ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IB-2294 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុ ដោយសារល្បឿនលឿនផងនោះ នារីរងគ្រោះដែលជាអ្នកឌុបក៏បានរេចង្កូតទៅឆ្វេងដៃ ជ្រុលទៅប៉ះកៀរជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ ដួល បណ្តាលឲ្យនារីខាងលើបែកក្បាលស្លាប់ ម៉ូតូអូសជាច្រើនម៉ែត្រ រីឯបុរសរងគ្រោះ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានពលរដ្ឋនាំគ្នាទាក់ទងទៅកាន់រថយន្តសាម៉ុយ ដើម្បីបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅកាន់ក្រុមគ្រួសារសព រួចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំក្រុមគ្រួសារម្ចាស់ម៉ូតូមកទទួលទៅវិញនៅពេលក្រោយ៕
អត្ថបទ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


