ចរាចរណ៍
ស្រវឹងស្រាបើករថយន្ដបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយរបួសធ្ងន់ស្រាលជាង១០នាក់
មនុស្សក្មេងចាស់ ប្រុសស្រីជាង១០នាក់ បានរបួសធ្ងន់ស្រាល ក្រោយត្រូវរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយនៅលើស្ពានជ្រោយចង្វារ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកតូយូតាព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BS-5830 បើកបរក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត បានបើកឆ្លងកាត់ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុន។ ប្រភពបានបន្តថា លុះមកដល់ចំណុចកើតហេតុជិតដល់ពាក់កណ្តាលស្ពាន រថយន្តខាងលើក៏បានបុកម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ពេញទំហឹង បណ្តាលឲ្យមនុស្សរួមដំណើរមានក្មេងចាស់ ប្រុសស្រីចំនួន១០នាក់ រងរបួសធ្ងន់ស្រាល។ ភ្លាមៗអ្នកបើករថយន្ដបង្កបានព្យាយាមបើករថយន្តរត់គេច តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់បានយកត្រឡប់មកវិញ។ រីឯជនរងគ្រោះទាំង១០នាក់ ត្រូវបានរថយន្តមន្ទីរពេទ្យកាល់ម៉ែត្រចំនួន២គ្រឿង និងមន្ទីរពេទ្យបង្អែកចតុមុខ១គ្រឿងមកទទួលយកទៅសង្គ្រោះជាបន្តបន្ទាប់ ខណៈក្មេងៗត្រូវបានបន្តយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រថយន្តបង្ក យកទៅធ្វើការសាកសួរនាំ ព្រមទាំងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


