Connect with us

សន្តិសុខសង្គម

អភិបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងចម្រុះចុះល្បាតតាមផ្ទៃទឹក ដើម្បីថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចម្រុះចុះល្បាតតាមផ្ទៃទឹកក្នុងតំបន់ ដើម្បីបង្ការទប់ស្កាត់បទល្មើសនានា និងធានានូវសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពល្បាតនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ មានគោលបំណងសំខាន់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពខុសច្បាប់លើផ្ទៃទឹក ដូចជា ការប្រើប្រាស់ទូកខុសច្បាប់ ការចោលសំណល់ក្នុងទន្លេ ការនេសាទដោយវិធីហាមឃាត់ និងសកម្មភាពផ្សេងៗដែលប៉ះពាល់ដល់បរិស្ថាន និងសុវត្ថិភាពសាធារណៈ។

លោកអភិបាលបានបញ្ជាក់ថា ការចុះល្បាតតាមផ្ទៃទឹកជាប្រចាំ គឺជាមធ្យោបាយសកម្មមួយក្នុងការរក្សាសណ្តាប់ធ្នាប់ និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការរួមចំណែកថែរក្សាបរិស្ថាន និងសុវត្ថិភាពក្នុងសហគមន៍។ ជាពិសេសការសាងសង់សំណង់ផ្សេងៗរំលោភយកដីចំណីទន្លេរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ មានសង្កាត់ចំនួន៦ ក្នុងចំណោម៧សង្កាត់ ដែលមានភូមិសាស្ត្រជាប់នឹងដងទន្លេសាប។ ជាមួយគ្នានេះដែរ លោកអភិបាលបានណែនាំដល់កម្លាំងអធិការនគរបាលខណ្ឌ កម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារភូមិ ត្រូវបន្តពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ និងល្បាតតាមដងទន្លេ អោយបានទៀងទាត់ ផងដែរ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម