សន្តិសុខសង្គម
អភិបាលខណ្ឌឬស្សីកែវ ដាក់គោលការណ៍អាទិភាពចំនួន៤ ដើម្បីសោភ័ណភាព និងបរិស្ថានល្អស្អាតក្នុងមូលដ្ឋាន
រដ្ឋបាលខណ្ឌឬស្សីកែវ ក្រោមការដឹកនាំរបស់លោក ជិន ប៊ុនធឿន បានបន្តអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍមូលដ្ឋានដោយឥតឈប់ឈរតាមគោលការណ៍សំខាន់ ៤ចំណុច ដែលបានកំណត់ជាអាទិភាពសម្រាប់កែទម្រង់បរិស្ថាន និងលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។

លោក ជិន ប៊ុនធឿន បញ្ជាក់ថា គោលការណ៍ទាំង៤នេះ គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតបរិយាកាស បរិស្ថាន រស់នៅដ៏ស្អាតប្រសើរ សម្រាប់ក្រុមគ្រួសារប្រជាពលរដ្ឋទូរទាំងខណ្ឌឬស្សីកែវ។

គោលការណ៍អទិភាពទាំង៤ ចំណុចទាំងនេះរួមមាន ១.ផ្លូវក្នុងមូលដ្ឋានត្រូវស្អាតជានិច្ច។ ២.គ្រប់តាមផ្លូវទាំងអស់ក្នុងមូលដ្ឋានត្រូវមានបង្គោលបំភ្លឺផ្លូវសាធារណៈ ដើម្បីប្រជាពលរដ្ឋងាយស្រួល និងមានភាពកក់ក្តៅ សុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់។ ៣.បញ្ឈប់រាល់សកម្មភាពរបស់បុគ្គលដែលរំលោភដីចំណីផ្លូវ និងដីសាធារណៈរបស់រដ្ឋធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ ៤.ប្រជាពលរដ្ឋត្រូវបញ្ឈប់យកសំរាមបោះចោលពាសវាលពាសកាល ដើម្បីមូលដ្ឋានកាន់តែមានសោភ័ណភាពកាន់តែស្រស់បំព្រង។

ជាមួយគ្នានោះដែរ រដ្ឋបាលខណ្ឌឬស្សីកែវ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការដោយថែរក្សាបរិស្ថាន បញ្ឈប់សកម្មភាពរំលោភលើដីសាធារណៈ ឬការទុកដាក់សំរាមមិនត្រឹមត្រូវដើម្បីលើកម្ពស់សោភ័ណភាពខណ្ឌប្ញស្សីកែវ៕
អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


