Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យទីតាំងចាក់សំរាមកាកសំណល់ផ្ទះបាយ នៅខាងក្រោយក្រុមហ៊ុនកាស៊ីណូ DGT ក្រុងបាវិត

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ តាមការណែនាំរបស់អភិបាលខេត្ត លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត្ត បានចុះទៅត្រួតពិនិត្យជាក់ស្ដែងទីតាំងចាក់សំរាមកាកសំណល់ផ្ទះបាយមួយកន្លែង ដែលទីតាំងនេះស្ថិតនៅខាងក្រោយក្រុមហ៊ុនកាស៊ីណូ DGT ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃ និងចាត់វិធានការទៅលើបញ្ហាបរិស្ថានដែលបង្កឡើងដោយការចាក់សំរាមនៅទីតាំងខាងលើ។ បើតាមពិនិត្យជាក់ស្តែង ទីតាំងចាក់សំរាមនេះជាទីតាំងដីកាស៉ីណូ មានចម្ងាយពីផ្លូវកៅស៊ូ ៣១៩C មកដល់ទីតាំងប្រមាណ ២១៦ម៉ែត្រ ដែលបង្កមានធំក្លិនស្អុយ។

គួររំលឹកផងដែរថា កន្លងមកមន្ទីរបរិស្ថានខេត្ដធ្លាប់បានធ្វើកំណត់ហេតុជាក់ស្ដែងជាមួយខាងក្រុមហ៊ុនកាស៊ីណូ DGT រួចមកហើយចំនួន ២ដង ដើម្បីដោះស្រាយបញ្ហានេះ។

លោកអភិបាលរងខេត្ត បានណែនាំដល់ក្រុមហ៊ុនកាស៊ីណូ ធ្វើការបរិច្ឆេទឱ្យច្បាស់លាស់ក្នុងរយៈពេល៧ថ្ងៃ ដើម្បីយកសំរាមចេញឱ្យអស់ពីទីតាំងខាងលើនេះ ឬឱ្យក្រុមហ៊ុនឯកជនមកប្រមូលសំរាមឲ្យអស់ទាន់ពេលវេលា ជៀសវាងមានការកកស្ទះសំរាម ធ្វើឱ្យក្លិនស្អុយដល់ប្រជាពលរដ្ឋនៅជុំវិញនោះ។

ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យខាងក្រុមហ៊ុនកាស៉ីណូ រៀបចំជាទីតាំងទុកដាក់សំរាម ឱ្យបានត្រឹមត្រូវតាមបែបបច្ចេកទេសរបស់ក្រសួងបរិស្ថាន៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម