សេដ្ឋកិច្ច
អ្នកជំនាញឱ្យប្រជាពលរដ្ឋ ទិញ-លក់មាស ប្រុងប្រយ័ត្ន នៅចំពេលតម្លៃមាសហក់ឡើងខ្ពស់
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានផ្ដល់យោបល់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន នៅចំពេលដែលតម្លៃមាសកំពុងកើនឡើងខ្ពស់ ប្រសិនបើបងប្អូនទិញក្នុងពេលឥឡូវនេះ ក៏សូមទិញក្នុងតម្លៃដែលទាប នៅពេលដែលវា (មាស) ធ្លាក់ចុះ ហើយលក់កាត់ចំណេញពេលដែលវាកើនឡើង ដោយមិនចង់ឱ្យបងប្អូនទុកយូរ។

លោក ឡុង សំណាង បញ្ជាក់ថា តម្លៃមាសឱ្យតែមានការហក់ឡើងខ្ពស់ហើយ វានឹងធ្លាក់ចុះមកវិញនៅក្នុងកម្រិតណាមួយ ដែលនេះជាការប្រុងប្រយ័ត្នសម្រាប់បងប្អូនដែលជួញដូរទៅលើតម្លៃហាងឆេងមាស។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃសៅរ៍ទី ១៨ ខែតុលា ឆ្នាំ ២០២៥ នេះ តម្លៃហាងឆេងមាសកំពុងជួញដូរ ៥ ១២០ ដុល្លារ ក្នុងមួយតម្លឹង មានការធ្លាក់ចុះជាង ១០០ ដុល្លារ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ ដែលមានតម្លៃ ៥ ២៣០ ដុល្លារ មួយតម្លឹង។
លោក ឡុង សំណាង យល់ឃើញថា៖ «បើស្ថិតក្នុងស្ថានភាពបែបហ្នឹងបន្តទៀត ពាក់ព័ន្ធជាមួយនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ អត្រាអតិផរណាដែលកើតឡើងនៅអាមេរិកសម្ពាធពន្ធ ក៏ដូចជាសង្គ្រាមពាណិជ្ជកម្មមួយចំនួនដែល ពាក់ព័ន្ធជាមួយប្រទេស និងប្រទេសតម្លៃហាងឆេងមាសនឹងបន្តឡើងទៅទៀតនៅចុងឆ្នាំ ២០២៥ អាចនឹងឡើងដល់ ៥៤០០-៥ ៥០០ ដុល្លារ ក្នុងមួយតម្លឹង»។

ប៉ុន្តែប្រសិនបើមានការប្រកាសគម្រោង ឬគោលការណ៍ណាមួយពីអាមេរិក នៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះ តម្លៃមាសអាចនឹងមានការធ្លាក់ចុះមកវិញ ដោយសារមានគម្រោងក្នុងការគ្រប់គ្រងដឹកនាំជាប្រទេសមហាអំណាចមួយដូចជាការបិទបញ្ចប់សង្គ្រាមមួយចំនួនផងដែរ ឬក៏ការប្រកាសពីធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធជាមួយការតម្លឹង ឬទម្លាក់អត្រាការប្រាក់ វាអាចនឹងទម្លាក់ខ្លួនចុះ។
អាជីវករលក់មាសផ្សារធំថ្មី អ្នកស្រី ហ៊ង រីណា ប្រាប់កម្ពុជាថ្មីថា តម្លៃមាសបានកើនឡើងរាល់ថ្ងៃ ខណៈសកម្មភាពទិញ-លក់ស្ងប់ស្ងាត់ ដោយសារការបារម្ភរបស់អតិថិជន។
អាជីវកររូបនេះ បញ្ជាក់ថា មានអតិថិជនមួយៗទិញដែរ ប៉ុន្តែទិញជាដុំមាសជាគីឡូ ខណៈគ្រឿងមាសលែងមានជួញដូរហើយ៕

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


