ព័ត៌មានជាតិ
អាជ្ញាធរលើកមូលហេតុបិទផ្សារចាស់ទាំងព្រឹក ជាប់អាជីវករកំពុងលក់ដូរខាងក្នុង
ប្រហែល ២០ នាទីមុននេះ អាជ្ញាធរខណ្ឌដូនពេញ បានប្រកាសពីការបិទផ្សារចាស់ទាំំងស្រុង ដោយមិនអនុញ្ញាតិឲ្យអាជីវករ និងប្រជាពលរដ្ឋចាកចេញទេ ដោយត្រូវឃាត់រង់ចាំគ្រូពេទ្យមកយកសំណាកសិន។


អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះនៅបរិវេណផ្សារចាស់ រកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន 4 នាក់មកហើយ ទើបព្រឹកថ្ងៃទី12ខែមេសានេះ អាជ្ញាធរក៏សម្រេចបិទផ្សារចាស់ទាំងស្រុងតែម្ដង មិនអនុញ្ញាតឲ្យអាជីវករឬអ្នកទិញអ្នកលក់ ដែលបានចូលក្នុងផ្សារចាស់ចេញទៅណាឡើយ ដោយរង់ចាំគ្រូពេទ្យយកសំណាក ហើយសម្រេចត្រូវ Lockdown យ៉ាងណា។
នៅព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងថ្មីបន្ថែមចំនួន ២៧៧ នាក់ទៀត ដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ។ ភ្នំពេញនៅតែកន្លែងផ្ទុះធ្ងន់ធ្ងរជាងគេរកឃើញចំនួន ២០៤ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៤៥១៥ នាក់ អ្នកជាសះស្បើយចំនួន ២២១២ នាក់ អ្នកកំពុងព្យាបាលចំនួន ២២៦៨ នាក់ និងអ្នកស្លាប់ចំនួន ៣០ នាក់៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


