Connect with us

ជីវិតកម្សាន្ដ

នី មុន្នីនាថ បង្ហាញការអន់ចិត្ត ខណ:រាល់ការរៀបចំកម្មវិធីបរិច្ចាគឈាមមិនសូវមានការចូលរួមផុសផុល

បានផុស

នៅ

ទស្សនិកជនបានដឹងហើយថាប្រធានមូលនិ ធិឈាមនិងជាតារាសម្តែង នីមុន្នីនាថ កាលពីថ្មីៗកន្លងទៅបានរៀបចំកម្មវិធីបរិច្ចាគឈាម ដោយមានការគាំទ្រពីមហាជននិងសិល្បករសិល្បរិនីក្នុងការរួមចំណែកស័្មគ្របរិច្ចាគឈាមដល់មូលនិធិរបស់នាងប្រព្រឹត្តិទៅដោយជោគជ័យ។

ទោះបីជាយ៉ាងស្រាប់តែមុននេះ ប្រធានមូលនិធិឈាមគឺតារាសម្តែង នី មុន្នីនាថ ហាក់បង្ហាញការអាក់អន់ចិត្តព្រោះតែរាល់ការរៀបចំកម្មវិធីបរិច្ចាគឈាមនៅមានកម្រិត ព្រោះមិនសូវមានការចូលរួមឲ្យបានផុសផុលពីបងប្អូនប្រជាពលរដ្ឋទូទៅ។ ត្រង់ចំំណុចនេះ នី មុន្នី្ននាថ បានលើកជាសំនួរថា” គួរបន្តបេសកកម្មនេះទៀតឬក៏អត់?”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា នី មុន្នី្ននាថ បានបញ្ជាក់ថា កន្លងមកនាងកត់សម្គាល់ឃើញថា នៅពេលដែលសាធារណជនត្រូវការឈាមតែងមានការទាក់ទងសុំជំនួយពីខ្លួន ប៉ុន្តែយ៉ាងណាក៏មាន សាធារណជនខ្លះទៀត គាត់ហាក់នៅមានការភ័យក្លាយចំពោះការបរិច្ចាគឈាមដោយសារពេលរៀបចំកម្មវិធី គឺពួកគាត់មានការចូលរួមតិចទាល់តែមែនទែន។ ដូច្នេះនាងក៏អំពាវនាវសុំការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នាគួររួមគ្នាលើបញ្ហានេះ។

នី មុន្នី្ននាថ បាននិយាយទៀតថា “ការបង្កើតមូនិធិនេះពិតជាពិបាកមែនទែន (ផ្លូវមួយនេះមិនស្រួលទេ) តែសួរថាខ្ញុំរុញរាអត់គឺចម្លើយអត់ទេខ្ញុំនៅតែព្យាយាមធ្វើតែក៏មានពេលខ្លះពិបាកចិត្តដែរ ហើយក៏ពិបាកខ្លាំង ព្រោះនៅពេលយើងធ្វើអ្វីមួយគឺធ្វើដោយទឹកចិត្ត និងបេះដូងរបស់យើងតែអ្វីដែលទទួលបានមកវិញគ្មានតម្លៃទេ តាមរយ:ពាក្យប្រមាថជាច្រើនដែលខ្ញុំធ្លាប់ឆ្លងកាត់កន្លងមក”។

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យទី២៦ ខែតុលា ឆ្នាំ២០២៥ វេលសម៉ោង ៧:០០ព្រឹក ដល់ ៤:៣០ល្ងាច មូនិធិឈាមកញ្ញា មុន្នី្ននាថ ក៏នឹងរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ”ឈាមខ្មែរតែមួយ” ដោយសហការជាមួយសាលាអន្តរជាតិចុងអ៊ីង។ ជាមួយគ្នានេះដែរកញ្ញា នី មុន្នីនាថ បានបំផុសដោយលើកឡើងនៅអត្ថប្រយោជន៍នៃការបរិច្ចាគឈាមសង្គ្រោះជីវិតមនុស្ស ដោយបញ្ជាក់ថាការផ្តល់ឈាមគឺជាអំពើល្អដ៏អស្ចារ្យ និងជាការជួយសង្គ្រោះជីវិតមនុស្សយ៉ាងពិតប្រាកដ ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម