ព័ត៌មានអន្ដរជាតិ
មនុស្ស៨នាក់ស្លាប់ និង២នាក់បាត់ខ្លួន ខណៈព្យុះ Fengshen វាយប្រហារហ្វីលីពីន
ព្យុះត្រូពិក Fengshen បានបោកបក់ពាសពេញកោះ Luzon របស់ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ សម្លាប់មនុស្ស៨នាក់ និងបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី២០ខែតុលា។

បើតាមប៉ូលិសក្នុងចំណោមជនរងគ្រោះទាំងអស់ មាន៥នាក់ជាគ្រួសារតែមួយ បានស្លាប់ដោយសារតែដើមឈើបាក់រលំលើផ្ទះរបស់ពួកគេ ក្នុងអំឡុងពេលមានព្យុះក្នុងទីក្រុងម៉ានីល។
ភ្នាក់ងារតាមដានអាកាសធាតុរបស់រដ្ឋហ្វីលីពីនបានឱ្យដឹងថា ព្យុះនេះមានកម្លាំងខ្យល់ខ្លាំងរហូតដល់ ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើដំណើរឆ្លងកាត់ភាគអាគ្នេយ៍នៃកោះ Luzon ពេញមួយយប់ ហើយបានបោកបក់លើឈូងសមុទ្រម៉ានីលនៅព្រឹកព្រលឹម។ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់អ្នកស្រុកចំនួន ៤ម៉ឺន៧ពាន់ បានជម្លៀសទៅជ្រកកោននៅក្នុងជម្រកបណ្ដោះអាសន្នរបស់រដ្ឋាភិបាល ចំពេលមានការព្រមានអំពីបំណាក់ដី និងទឹកជំនន់នៅតាមឆ្នេរសមុទ្រ។

គួរបញ្ជាក់ថាហ្វីលីពីន ដែលរងការវាយប្រហារដោយព្យុះត្រូពិចប្រហែល ២០ ក្នុងមួយឆ្នាំ នៅតែងាយរងគ្រោះខ្លាំងចំពោះគ្រោះមហន្តរាយធម្មជាតិ។ អ្នកវិទ្យាសាស្ត្របានព្រមានថា ព្យុះបែបនេះកំពុងមានឥទ្ធិពលខ្លាំងឡើងដោយសារការប្រែប្រួលអាកាសធាតុ។ លើសពីនេះការមកដល់របស់ព្យុះ Fengshen ក៏កើតមាន ស្របពេលប្រទេសហ្វីលីពីនទើបតែឡើងវិញពីការរញ្ជួយដីនាពេលថ្មីៗនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៧ នាក់ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


