កីឡា
វិបុល ច័នវេជ្ជតា ក្ដីស្រមៃចង់ក្លាយជាកីឡាការិនីគុនខ្មែរល្បីឈ្មោះមានខ្សែក្រវាត់ ចេញប្រកួតនៅក្រៅប្រទេស
យុវតី វិបុល ច័នវេជ្ជតា ថាក្ដីស្រមៃនៅថ្ងៃអនាគតនោះគឺចង់ក្លាយជាកីឡាការិនីគុនខ្មែរដែលមានឈ្មោះល្បីមួយរូប និងមានខ្សែក្រវាត់ ឬមានឱកាសចេញទៅប្រកួតនៅឯក្រៅប្រទេសផងដែរ។

កីឡាការិនី វិបុល ច័នវេជ្ជតា
កីឡាការិនី វិបុល ច័នវេជ្ជតា បានឲ្យដឹងថា រូបគេគិតច្បាស់លាស់ហើយថាចាប់យកអាជីពប្រដាល់គុនខ្មែរតទៅ។ រូបគេនឹងខំប្រឹងប្រែងហ្វឹកហាត់ដើម្បីឲ្យមានសមត្ថភាពខ្លាំងពូកែត្រៀមការប្រកួតផ្សេងៗនៅពេលខាងមុខ។
យុវតីរៀនថ្នាក់ទី១០ នៃវិទ្យាល័យបុរី ១០០ខ្នង រូបនេះបន្ថែមទៀតថា ក្ដីស្រមៃក្នុងវិស័យប្រដាល់គុនខ្មែរនេះគឺចង់ក្លាយជាកីឡាការិនីល្បីឈ្មោះមួយរូបនៅកម្ពុជា ចង់មានខ្សែក្រវាត់ដូចកីឡាការិនីផ្សេងៗ និងទទួលបានក្របខណ្ឌរដ្ឋដូចជារៀមច្បង។

កីឡាការិនី វិបុល ច័នវេជ្ជតា
កីឡាការិនី វិបុល ច័នវេជ្ជតា ជាសិស្សគុននៃក្លឹបវិបុលដារិទ្ធិ និងធ្លាប់ឡើងប្រកួតបាន ៥ដង ឈ្នះ៣ ចាញ់២។ បច្ចុបន្នកីឡាការិនីវ័យក្មេងរូបនេះប្រកួតលើប្រភេទទម្ងន់ ៤៨គីឡូក្រាម៕
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


