ព័ត៌មានអន្ដរជាតិ
មន្ត្រីថៃសុំឲ្យការពារបន្ទាន់ ព្រោះជីវិតលោកស្រី Angkhana និងលោក Sunai កំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង
មន្ត្រីថៃជាបន្តបន្ទាប់បានចេញមុខអំពាវនាវឲ្យមានការការពារជាបន្ទាន់ចំពោះសមាជិកព្រឹទ្ធសភាលោកស្រី Angkhana Neelapaijit និងអ្នកជំនាញផ្នែកសិទ្ធិមនុស្សលោក Sunai Phasuk ដែលកំពុងរងការគំរាមសម្លាប់ ក្រោយហ៊ាននិយាយពាក្យពិតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២១ខែតុលាឆ្នាំ២០២៥, សមាជិកព្រឹទ្ធលោក Thewarit Maneechai បានជំរុញឲ្យប៉ូលិសដាក់កម្លាំងការពារលោកស្រី Angkhana និងលោក Sunai ជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពអ្នកទាំងពីរ។ លោក Thewarit និយាយថា៖ «រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់រឿងនេះឲ្យមែនទែន»។
ទន្ទឹមនោះ សមាជិកព្រឹទ្ធសភាម្នាក់ទៀតឈ្មោះ Noraset Prachayagorn ក៏បានចេញមុខនិយាយដែរថា៖ «គ្រប់គ្នាសុទ្ធតែមានសេរីភាពក្នុងការបញ្ចេញមតិ»។

ជីវិតរបស់លោកស្រី Angkhana និងលោក Sunai កំពុងស្ថិតក្នុងគ្រោះថ្នាក់ ក្រោយត្រូវគេគំរាមសម្លាប់និងការវាយប្រហារយ៉ាងចាស់ដៃលើបណ្តាញសង្គម ដោយសារតែនិយាយពាក្យពិតអំពីជម្លោះព្រំដែន។
លោកស្រីបានដាក់លិខិតទៅកាន់មេប៉ូលិសជាតិ Kittharath Punpetch ដោយជំរុញឲ្យមានការអនុវត្តកវិធានការការពារផ្លូវច្បាប់សម្រាប់អ្នកការពារសិទ្ធិមនុស្ស និងក្រុមគ្រួសាររបស់ពួកគេ។
ទន្ទឹមនោះដែរ លោកស្រីបានជំរុញដល់រដ្ឋាភិបាល ឲ្យអប់រំសាធារណជនឲ្យយល់អំពីសារៈសំខាន់នៃ សិទ្ធិនិងសេចក្តីថ្លៃថ្នូរផង ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះថៃនៅលើឆាកអន្តរជាតិ។
ការគំរាមកំហែងដល់អាយុជីវិតរបស់អ្នកទាំងពីរ ជំរុញឲ្យអង្គការសិទ្ធិមនុស្សចំនួន១៩ ប្រកូកប្រកាសឲ្យប្រទេសថៃ ត្រូវមានការគោរពចំពោះសេរីភាពនៃការបញ្ចេញមតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកនាំពាក្យកងទ័ពថៃ ដោះសារទាំងមិនចេះខ្មាសថា ថៃអត់ដែលប្រើអាវុធគីមីលើកម្ពុជាទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


