ព័ត៌មានជាតិ
លោក ហេង សួរ បានអញ្ជើញចូលរួមវេទិកាជំនាញសកលឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី
ទីក្រុងគូឡាឡាំពួ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមវេទិកាជំនាញសកលឆ្នាំ២០២៥ (Global Skills Forum 2025) រៀបចំឡើងក្នុងបរិបទ “ASEAN YEAR of SKILLS 2025” នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នាឱកាសនោះផងដែរ លោករដ្ឋមន្រ្តីក៏បានចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុងវេទិការដ្ឋមន្ត្រីការងារអាស៊ាន សម្រាប់ការអភិវឌ្ឍនមូលធនមនុស្ស (ASEAN Forum of Manpower Ministers for Human Capital Development) ដោយបានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការដឹកនាំរៀបចំកម្មវិធីវេទិកាជំនាញសកល ឆ្នាំ២០២៥ នេះ និងថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលបានផ្ដល់កិច្ច សហការក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងតំបន់ និងជាសាកលពាក់ព័ន្ធនឹងជំនាញ។

ប្រធានបទនៃកិច្ចពិភាក្សាផ្តោតលើការផ្សារភ្ជាប់គម្លាតជំនាញអាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការលើកកម្ពស់ចល័តកម្លាំងពលកម្ម ជំរុញកំណើនប្រកបដោយបរិយាបន្ន និងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីកំណត់នូវទស្សនវិស័យគោលនយោបាយ និងការប្តេជ្ញាចិត្តក្នុងតំបន់ និងកិច្ចព្រមព្រៀងស្តីពីសកម្មភាពសម្រាប់តាមដានឆ្នាំជំនាញអាស៊ាន ២០២៥។

លោកបានលើកឡើងថា ការអភិវឌ្ឍជំនាញអាចសម្រេចទៅបានដោយមានការចូលរួមពីរដ្ឋាភិបាល វិស័យឯកជន កម្មករនិយោជិត និងគ្រឹះស្ថានបណ្ដុះបណ្ដាល។ កម្ពុជាបានដាក់អនុវត្តគោលនយោបាយជាច្រើន ដើម្បីជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការបណ្តុះបណ្តាល និងបង្កើនជំនាញ តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមជាមួយមូលនិធិអភិវឌ្ឍជំនាញ។

លោកក៏បានស្នើឱ្យអាស៊ានលើកទឹកចិត្តពង្រឹងយន្តការស្ថាប័នជំនាញអាស៊ាន (Regional Skills Body) ដើម្បីជំរុញចល័តភាព និងការទទួលស្គាល់ជំនាញរបស់ពលករជំនាញនៅតាមប្រទេសសមាជិក ព្រមទាំងអំពាវនាវឱ្យមានចល័តភាពអត្ថប្រយោជន៍សន្តិសុខសង្គម ដើម្បីធានាបាននូវការការពារ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍៕






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


