Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសជាច្រើនចាប់ផ្ដើមដាក់ពិន័យអ្នកបើកបរណាដែលប្រើទូរស័ព្ទពេលឈប់ភ្លើងស្តុបក្រហម

បានផុស

នៅ

ប្រទេសជាច្រើន ដូចជាចក្រភពអង់គ្លេស ជប៉ុន បារាំង អាល្លឺម៉ង់ ហ្វីលីពីន និងអូស្ត្រាលី បានចាប់ផ្ដើមដាក់ពិន័យនិងមិនអនុញ្ញាតឱ្យអ្នកបើកបរប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងនៅពេលឈប់ស្តុបក្រហមនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី២៦ខែតុលា។

(រូបភាព៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធររបស់ប្រទេសទាំងនោះបាននិយាយថា ការប្រើប្រាស់ទូរស័ព្ទបានធ្វើឱ្យអ្នកបើកបរមិនសូវប្រុងប្រយ័ត្ន និងមានប្រតិកម្មយឺតនៅពេលភ្លើងស្តុបប្រែពណ៌បៃតង ដែលអាចបង្កគ្រោះថ្នាក់។

នៅចក្រភពអង់គ្លេស អ្នកបើកបរអាចត្រូវពិន័យជាប្រាក់ ២០០ ផោន និងបាត់បង់ពិន្ទុអាជ្ញាប័ណ្ណចំនួន៦សម្រាប់ការប៉ះទូរស័ព្ទរបស់ពួកគេពេលឈប់ស្តុប។ រីឯប្រទេសបារាំង និងអាល្លឺម៉ង់អនុញ្ញាតឱ្យអ្នកបើកបរប្រើប្រាស់ទូរស័ព្ទលុះត្រាតែរថយន្តចតបានត្រឹមត្រូវនិងពន្លត់ម៉ាស៊ីនរួចរាល់។

ចំពោះនៅប្រទេសជប៉ុន អ្នកបើកបរអាចត្រូវពិន័យជាប្រាក់រហូតដល់ ២៥,០០០ យ៉េន (១៧០ ដុល្លារ) ឬថែមទាំងជាប់ពន្ធនាគារចំពោះការរំលោភធ្ងន់ធ្ងរទៀតផង។ ចំណែកនៅប្រទេសហ្វីលីពីន និងអូស្ត្រាលីក៏ផ្តល់ការពិន័យយ៉ាងធ្ងន់ធ្ងរដែរដល់អ្នកបើកបរដែលប្រើប្រាស់ទូរស័ព្ទក្នុងពេលចរាចរណ៍ ឬនៅពេលឈប់ភ្លើងស្តុបក្រហម។

កន្លែងខ្លះក្នុងប្រទេស ដូចជាសិង្ហបុរី និងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក អនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទបាននៅពេលដែលរថយន្តឈប់ទាំងស្រុង ប៉ុន្តែប៉ូលិសនៅតែព្រមានថាវាមានគ្រោះថ្នាក់។ រីឯនៅប្រទេសវៀតណាម អ្នកបើកបរត្រូវបានពិន័យលុះត្រាតែពួកគេប្រើទូរស័ព្ទ ខណៈពេលដែលរថយន្ត ឬម៉ូតូកំពុងបើកបរប៉ុណ្ណោះ។

គួរបញ្ជាក់ថាដោយសារតែបញ្ហានេះ មនុស្សឥឡូវនេះកំពុងជជែកវែកញែកថាតើការប្រើប្រាស់ទូរស័ព្ទនៅពេលឈប់ភ្លើងស្តុបក្រហមក៏គួរតែត្រូវបានដាក់ទណ្ឌកម្មដែរឬទេ ជាពិសេសចាប់តាំងពីកាមេរ៉ាចរាចរណ៍ថ្មីអាចថតអ្វីដែលអ្នកបើកបរធ្វើនៅចំណុចប្រសព្វឈប់ភ្លើងស្តុប៕

(រូបភាព៖ Times Union)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម