ព័ត៌មានជាតិ
អតីតយុទ្ធជនជាង៣ម៉ឺន៥ពាន់នាក់ ហើយទទួលបានចាក់វ៉ាក់សាំងការពារកូវីដ១៩
ភ្នំពេញ ៖ លោក ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១មាន អតីតយុទ្ធជនកម្ពុជា ជាង៣ម៉ឺន៥ពាន់នាក់ នៅតាមខេត្តចំនួន៨បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានឲ្យដឹងក្នុងឱកាសចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ១៩នៅតាមបណ្តាខេត្តនានាថាខេត្តចំនួន៨នោះរួមមានខេត្ត បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង និងខេត្តត្បូងឃ្មុំ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា «ទុកលំបាក និងកង្វល់របស់បងប្អូនអតីតយុទ្ធជន គឺជាកាតព្វកិច្ចរបស់ យើងទាំងអស់គ្នា ជាពិសេសអាជ្ញាធរដែនដី ត្រូវចូលរួមសហការគ្នាជួយដោះស្រាយជូនពួកគាត់អោយ បានទាន់ពេលវេលាដោយមិនទុកពួកគាត់ចោលនោះទេ ហើយជាក់ស្តែងនៅពេលនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូរដល់បងប្អូនអតីតយុទ្ធជន ដោយផ្តល់ឱកាសឱ្យទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដំណាក់កាលទី២នេះ»។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៧៩,៤៦៣ដូស សម្រាប់ចាក់ជូនអតីតយុទ្ធជនកម្ពុជានិងគ្រួសារដែលបានចាប់ផ្តើមបើកយុទ្ធនាការចាក់តាំងពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១មក៕
ដោយ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


