ព័ត៌មានអន្ដរជាតិ
អាមេរិកបញ្ជូននាវាចម្បាំង១គ្រឿងទៀតក្បែរវ៉េណេស៊ុយអេឡា បង្កើនសម្ពាធលើលោកម៉ាឌូរ៉ូ
នាវាពិឃាតបំពាក់ដោយមីស៊ីលដឹកនាំដោយសហរដ្ឋអាមេរិក បានចូលចតនៅរដ្ឋធានីនៃប្រទេសទ្រីនីដាដនិងតូបាហ្គោ កាលពីថ្ងៃអាទិត្យទី២៦ខែតុលា ខណៈដែលរដ្ឋបាលលោកដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធយោធារបស់ខ្លួនទៅលើប្រទេសជិតខាងគឺ វ៉េណេស៊ុយអេឡា និងរដ្ឋាភិបាលរបស់លោកនីកូឡាស ម៉ាឌូរ៉ូ។

នាវា USS Gravely បានទៅដល់រដ្ឋធានីព័រអេស្ប៉ាញ ជាផ្នែកមួយនៃប្រតិបត្តិការក្នុងតំបន់ ដែលរួមបញ្ចូលផងដែរនូវការដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford ដែលកំពុងធ្វើដំណើរទៅជិតដែនទឹកវ៉េណេស៊ុយអេឡា។ លោកម៉ាឌូរ៉ូ បានថ្កោលទោសទង្វើនេះ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាកំពុងស្វែងរក«បង្កើតសង្រ្គាមថ្មីមិនចេះចប់មិនចេះហើយ» ប្រឆាំងនឹងប្រទេសរបស់គាត់។
មន្ត្រីអាមេរិកបាននិយាយថា កងនាវា Gravely នឹងបន្តនៅប្រទេសទ្រីនីដាដនិងតូបាហ្គោ រហូតដល់ថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាជាមួយកងកម្លាំងក្នុងតំបន់។ លោកស្រី Jenifer Neidhart de Ortiz ប្រមុខស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំតំបន់ បាននិយាយថា «សមយុទ្ធទាំងនេះដោះស្រាយការគំរាមកំហែងរួមគ្នាដូចជា ឧក្រិដ្ឋកម្មឆ្លងដែន និងបង្កើតភាពធន់តាមរយៈការបណ្តុះបណ្តាល បេសកកម្មមនុស្សធម៌ និងកិច្ចខិតខំប្រឹងប្រែងផ្នែកសន្តិសុខ»។
មន្ត្រីយោធាជាន់ខ្ពស់ប្រទេសប្រទេសទ្រីនីដាដនិងតូបាហ្គោ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់កាន់សារព័ត៌មាន Associated Press ថា ដំណើរទស្សនកិច្ចនេះទើបរៀបចំឡើងនាពេលថ្មីៗដែរទេ។ លោកស្រីនាយករដ្ឋមន្ត្រី Kamla Persad-Bissessar បានគាំទ្រជាសាធារណៈចំពោះវត្តមាន និងប្រតិបត្តិការរបស់សហរដ្ឋអាមេរិកដែលកំពុងបន្តផ្តោតលើអ្នកជួញដូរគ្រឿងញៀនដែលត្រូវបានសង្ស័យនៅក្នុងដែនទឹកតំបន់ការ៉ាប៊ីន។
ទោះជាយ៉ាងណាក៏ដោយ ការដាក់ពង្រាយនេះបានបង្កឲ្យមានការតវ៉ានៅក្នុងរដ្ឋធានីព័រអេស្ប៉ាញ។ លោក David Abdulah មេដឹកនាំគណបក្ស Movement for Social Justice បានរិះគន់ការសម្រេចចិត្តអនុញ្ញាតឲ្យនាវាចម្បាំងអាមេរិកចូលចតនៅជិតប្រទេសវ៉េណេស៊ុយអេឡា ដោយហៅវាថាជាទង្វើ«គួរឲ្យស្អប់ខ្ពើម»។
ដំណើររបស់នាវាចម្បាំងនេះ ធ្វើឡើងបន្ទាប់ពីមានការព្រមានពីស្ថានទូតអាមេរិកកាលពីពេលថ្មីៗនេះដែលបានណែនាំដល់ពលរដ្ឋអាមេរិកាំងនៅទ្រីនីដាដ និងតូបាហ្គោឲ្យចៀសវាងកន្លែងរបស់រដ្ឋាភិបាល ដោយសារការគំរាមកំហែងផ្នែកសន្តិសុខ។
Caricom ដែលជាប្លុកសហគមន៍ការ៉ាប៊ីនដែលមានរដ្ឋជាសមាជិកចំនួន១៥ បានជំរុញឲ្យមានការសន្ទនា ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។ ទ្រីនីដាដនិងតូបាហ្គោ ដែលជាសមាជិក Caricom បានប្រកាន់ជំហរតឹងរ៉ឹងជាងមុន ដោយលោកស្រី Persad-Bissessar បានប្រកែកថា តំបន់នេះមិនមែនជាតំបន់នៃសន្តិភាពទេ ដោយសារមានអត្រាឧក្រិដ្ឋកម្មហិង្សាខ្ពស់។
សូមជម្រាបថា កាលពីដើមខែសីហាកន្លងទៅ រដ្ឋបាលរបស់លោក ត្រាំ បានប្រកាសថាផ្តល់រង្វាន់ទ្វេដងឡើងដល់ ៥០លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោសប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ ដែលត្រូវចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅសហរដ្ឋអាមេរិក។ អាមេរិកចោទប្រកាន់លោក ម៉ាឌូរ៉ូ ថាកំពុងប្រើប្រាស់ប្រាក់ចំណេញពីគ្រឿងញៀនដើម្បីរក្សាអំណាចខ្លួន។ លោក ម៉ាឌូរ៉ូ ត្រូវបានចោទប្រកាន់ជាលើកដំបូងនៅក្នុងឆ្នាំ២០២០ ដោយរដ្ឋអាជ្ញាអាមេរិក ដែលថា លោកបានដើរតួនាទីសំខាន់ក្នុងការសមគំនិតរត់ពន្ធកូកាអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។
ក្រៅតែពីលោក ម៉ាឌូរ៉ូ មន្ត្រីធំៗមួយចំនួនរបស់វ៉េណេស៊ុយអេឡា ក៏ត្រូវអាមេរិកប្រកាសចាប់ខ្លួនផងដែរ ដូចជា រដ្ឋមន្ត្រីការពារជាតិលោក Vladimir Padrino និងអតីតអនុប្រធានាធិបតី Tareck El Aissami ជាដើម៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


