Connect with us

សុខភាព

អាហារ ៦ មុខ ជួយរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ

បានផុស

នៅ

ខ្ទឹមស អាល់ម៉ុន និងផ្លែក្រូចឆ្មារជួយបង្កើនភាពធន់ កាត់បន្ថយភាពអស់កម្លាំង និងគាំទ្ររាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។

រូបភាព៖Graphics: Bao Anh
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ស៊ុត

ស៊ុតមិនត្រឹមតែសម្បូរទៅដោយប្រូតេអ៊ីន និងអាស៊ីតអាមីណូដែលជួយបង្កើតកោសិកាឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកសេលេញ៉ូមផងដែរ – សារធាតុរ៉ែដែលជួយគាំទ្រប្រព័ន្ធភាពស៊ាំឱ្ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព។ ការបន្ថែមស៊ុតទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នកជួយឱ្យរាងកាយរបស់អ្នកទទួលបានកម្លាំងឡើងវិញយ៉ាងឆាប់រហ័ស និងការពារជំងឺផ្តាសាយ និងគ្រុនផ្តាសាយបានកាន់តែប្រសើរ។

២ អាល់ម៉ុន

ក្រៅពីការបង្កើនការចងចាំ អាល់ម៉ុនក៏មានសមត្ថភាពជំរុញប្រតិកម្មភាពស៊ាំផងដែរ ដែលជួយឲ្យរាងកាយប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងវីរុស។ អ្នកអាចញ៉ាំវាដោយផ្ទាល់ លាយសាឡាដ ឬលាយវាជាមួយទឹកដោះគោដើម្បីបង្កើនប្រសិទ្ធភាព។

៣ ភេសជ្ជៈក្តៅឧណ្ហៗ

ទឹកស៊ុបក្តៅឧណ្ហៗមួយចាន មិនថាចម្អិនពីបន្លែ ឬសាច់ទេ ជួយបំបាត់ការឈឺបំពង់ក សម្អាតផ្លូវដង្ហើម និងផ្តល់សារធាតុចិញ្ចឹមសំខាន់ៗ។ ការបន្ថែមបន្លែបៃតង កាណូឡា ឬខ្ញីទៅក្នុងទឹកស៊ុបរបស់អ្នកនឹងជួយបង្កើនការប្រឆាំងនឹងការរលាក និងធ្វើឱ្យរាងកាយមានភាពកក់ក្តៅ។

៤ ផ្លែក្រូច

ផ្លែក្រូច ក្រូចឃ្វិច ក្រូចថ្លុង និងក្រូចឆ្មារ សុទ្ធតែសម្បូរទៅដោយវីតាមីន C – ជាសារធាតុចិញ្ចឹមដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយការរលាក និងជួយអ្នកដែលមានជំងឺផ្តាសាយឱ្យជាសះស្បើយលឿនជាងមុន ខណៈពេលដែលកាត់បន្ថយរោគសញ្ញាមិនល្អ។

៥ គ្រាប់ល្ពៅ

គ្រាប់ល្ពៅគឺជាប្រភពដ៏សម្បូរបែបនៃស័ង្កសី ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងគាំទ្ររាងកាយប្រឆាំងនឹងមេរោគផ្តាសាយ។ អ្នកអាចបន្ថែមគ្រាប់ល្ពៅទៅក្នុងសាឡាដ ឬស្មូទី ដើម្បីបំពេញបន្ថែមអាហារូបត្ថម្ភប្រចាំថ្ងៃ។

៦ ខ្ទឹមស

ខ្ទឹមសមានផ្ទុកសារធាតុ allicin ដែលជាសមាសធាតុដែលមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី និងប្រឆាំងនឹងការរលាកដ៏មានឥទ្ធិពល។ ការបន្ថែមខ្ទឹមសទៅក្នុងម្ហូបប្រចាំថ្ងៃគឺជាវិធីធម្មជាតិមួយដើម្បីជួយឱ្យរាងកាយមានសុខភាពល្អក្នុងរដូវផ្តាសាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ឱសថ ៦ ប្រភេទ ល្អសម្រាប់សុខភាព ក្នុងរដូវរងាឬធ្លាក់ខ្យល់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម