ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ផ្សារដេប៉ូទី ១ អ៊ុតកៅស៊ូ AC ចំនួន ៣ ផ្លូវ ក្នុងមូលដ្ឋានសង្កាត់ ដោយប្រើប្រាស់ថវិកាអភិវឌ្ឍន៍ឆ្នាំ ២០២៥
អាជ្ញាធរសង្កាត់ផ្សារដេប៉ូទី ១ បានប្រើប្រាស់ថវិកាអភិវឌ្ឍន៍ឆ្នាំ ២០២៥ ដើម្បីធើ្វការស្ថាបនាឡើងវិញ ឈូសឆាយ អ៊ុតកៅស៊ូ AC ចំនួន ៣ ផ្លូវ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី ១ ដើម្បីសម្រួលដល់ការធើ្វដំណើររបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។

ជាក់ស្តែងអាជ្ញាធរសង្កាត់ផ្សារដេប៉ូទី ១ បានធើ្វការស្ថាននាឡើងវិញនៅផ្លូវ ២៣៧ កែង ១៦២ ផ្លូវ ២២៣ កែង ១៥៦ និង ផ្លូវ ២២៩ កែង ១៦២ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយក្នុងមួយផ្លូវមានប្រវែង ១៣៦ ម៉ែត្រ សរុបទាំង ៣ ផ្លូវ ប្រវែងជាង ៤០០ ម៉ែត្រ។

អ្នកស្រី កន្និកា ជាប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនោះ បានសម្ដែងក្ដីសប្បាយរីករាយ ក្រោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរធើ្វការអ៊ុតកៅស៊ូផ្លូវឡើងវិញបានស្អាតដូច្នេះ។ អ្នកស្រី ថា ការជួសជុលផ្លូវជារឿងសំខាន់ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងជួយអភិវឌ្ឍន៍សាធារណៈជូនសហគមន៍ឲ្យកាន់តែល្អប្រសើរ។

ដោយឡែក លោក វីរៈ ជាប្រជាពលរដ្ឋរស់នៅតំបន់នោះដែរ បានសាទរក្រោយឃើញអាជ្ញាធរសង្កាត់យកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋធើ្វដំណើរប្រចាំថ្ងៃ ជាពិសេសនោះគឺផ្លូវសម្រាប់ធើ្វដំណើរប្រចាំថ្ងៃតែម្ដង។ លោកបាននិយាយថា ពីពេលនេះទៅ លែងពិបាកធ្វើដំណើរទៀតហើយ ងាយស្រួលក្នុងការធ្វើដំណើរមិនដូចពីមុនមានជង្ហុកធ្វើឲ្យរំខានដល់ការធើ្វដំណើរ។

ជាមួយគ្នានេះ លោកស្រី ពៅ សាម៉ោច ចៅសង្កាត់ផ្សារដេប៉ូទី ១ បានបញ្ជាក់ឲ្យកម្ពុជាថ្មីដឹងថា ដើម្បីសម្រួលដល់ការធើ្វដំណើររបស់ប្រជាពលរដ្ឋ អាជ្ញាធរសង្កាត់ បានប្រើប្រាស់ថវិកាអភិវឌ្ឍន៍សង្កាត់ឆ្នាំ ២០២៥ ធើ្វការអ៊ុតកៅស៊ូឡើងវិញនៅតាមបណ្តោយផ្លូវចំនួន ៣ ខ្សែ ក្នុងមូលដ្ឋានសង្កាត់។
លោកស្រី ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សូមមេត្តាចូលរួមទាំងអស់គ្នា កុំរំលោភលើចំណែកផ្លូវសាធារណៈ និងធ្វើការវេចខ្ចប់សំរាមទុកដាក់ឲ្យបានត្រឹមត្រូវ ជៀសវាងការហូរចូលប្រព័ន្ធលូ បង្កជាការជន់លិច។
គួរជម្រាបថា កន្លងមក កំណាត់ផ្លូវលេខ ២៣៧ ប្រជាពលរដ្ឋតែងតែត្អូញត្អែរពីការរំខានក្នុងការធើ្វដំណើរ ដោយសារមានជង្ហុកតែងបង្កគ្រោះថ្នាក់ដល់ពួកគាត់មើលមិនឃើញ ជាពិសេសនៅពេលយប់តែម្តង៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


