ព័ត៌មានជាតិ
មន្ត្រីក្រសួងការងារ ប្រចាំការក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដើម្បីត្រៀមជួយដោះស្រាយបញ្ហារបស់កម្មករនិយោជិត
មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង និងមន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទូទាំង ២៥រាជធានី-ខេត្ត រួមទាំងក្រុមអន្តរាគមន៍ និងក្រុម ១២៩៧ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលចំថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបន្តប្រចាំការ ដើម្បីត្រៀមអន្តរាគមន៍ និងដោះស្រាយបញ្ហាផ្សេងៗ ជូនបងប្អូនកម្មករ-និយោជិត។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា មានប្រសាសន៍នៅថ្ងៃទី៤ ខែវិច្ឆិកានេះថា ទោះបីជាថ្ងៃឈប់សម្រាកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកក៏ដោយ ប៉ុន្តែក្រោមការចាត់តាំងរបស់លោក ហេង សួរ គឺមន្ត្រីរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងនៅទីស្ដីការក្រសួង និងមន្ទីរនៅទូទាំង ២៥រាជធានី-ខេត្ត នៅតែបន្តមានអ្នកប្រចាំការ ដើម្បីរង់ចាំដោះស្រាយ និងសម្របសម្រួលបញ្ហាណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានបញ្ជាក់ថា មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងនៅទីស្ដីការក្រសួង និងមន្ទីរនៅទូទាំង ២៥រាជធានី-ខេត្ត នឹងបន្តប្រចាំការនៅថ្ងៃទី២ និងទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បន្តទៀត៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


