ព័ត៌មានអន្ដរជាតិ
ថៃបញ្ជាឲ្យពលរដ្ឋខេត្ត Ang Thong ជម្លៀសខ្លួនជាបន្ទាន់ ក្រោយទន្លេចៅប្រាយ៉ាបាក់ទំនប់
អាជ្ញាធរស្រុក Pa Mok នៃខេត្ត Ang Thong ប្រទេសថៃ បានបញ្ជាឲ្យមានការជម្លៀសជាបន្ទាន់ បន្ទាប់ពីទំនប់ទន្លេចៅប្រាយ៉ាបានបាក់កាលពីព្រឹកថ្ងៃសុក្រទី៧ខែវិច្ឆិកានេះ ដោយបង្កឲ្យមានការកើនឡើងនៃទឹកជំនន់ហូរចូលទៅក្នុងតំបន់លំនៅដ្ឋានប្រជាពលរដ្ឋ។

យោងតាម The Nation ការិយាល័យទំនាក់ទំនងសាធារណៈខេត្ត បានប្រាប់ថា នៅវេលាម៉ោង១១៖០០នាទី ទឹកទន្លេឡើងខ្ពស់ និងចរន្តទឹកខ្លាំងបានធ្វើឲ្យបាក់ទំនប់ទឹក ក្បែរស្ពាន Chao Phraya Pa Mok ជាប់ផ្សារ Pa Mok បណ្ដាលឲ្យដាច់ផ្លូវ។
ក្រោយមក បរិមាណទឹកដ៏ច្រើនបានជន់លិចសហគមន៍ Pa Mok ដែលមន្ត្រីអាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋប្រមូលរបស់របរសំខាន់ៗ និងផ្លាស់ទីទៅកាន់ទីទួលជាបន្ទាន់។
អាជ្ញាធរខេត្តបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស ហើយបានក្លាយជាក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ»៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២៤ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


