ព័ត៌មានអន្ដរជាតិ
បាងកក ប្រឈមហានិភ័យ កើតអាសន្នធំនៃគ្រោះទឹកជំនន់
ទីក្រុងបាងកក រាជធានីនៃប្រទេសថៃ កំពុងប្រឈមមុខនឹងហានិភ័យកើតអាសន្នធំនៃគ្រោះទឹកជំនន់ ស្របពេលអាជ្ញាធរចេញការព្រមានអំពីគ្រោះថ្នាក់និងប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួនប្រុងប្រយ័ត្ន។

ហានិភ័យនេះគឺដោយសារតែទំនប់ចៅប្រាយ៉ា ក្នុងខេត្ត Chai Nat ទម្លាយទឹកបន្ថែមទៀតឈានដល់កម្រិត ២ ៨០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលច្បាស់ណាស់ វានឹងបង្កការលិចលង់។
តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី៩ខែវិច្ឆិកា ការទម្លាយទឹកក្នុងកម្រិតដ៏ខ្ពស់នេះ មិនមែនតែទីក្រុងបាងកកទេ ដែលត្រូវប្រឈមគ្រោះទឹកជំនន់ធ្ងន់ធ្ងរនោះ ពោលគឺខេត្ត២ទៀតដូចជា Pathum Thani និង Nonthaburi សុទ្ធស្ថិតក្នុងគ្រោះថ្នាក់ដូចគ្នា។

ដោយមើលឃើញស្ថានភាពកាន់តែមិនស្រួល អាជ្ញាធរកំពុងតាមដានការវិវត្តជាបន្តហើយព្រមានដល់ពលរដ្ឋដែលរស់នៅតាមដងទន្លេ ត្រូវប្រុងជើងការឲ្យជាប់ជានិច្ចនិងត្រៀមលក្ខណៈជម្លៀស ក្នុងករណីចាំបាច់។
ពាក់ព័ន្ធនឹងទំនប់ចៅប្រាយ៉ានេះដែរ កាលពីថ្ងៃសៅរ៍ ខេត្តថៃចំនួន៧ បានប្រកាសអាសន្នទឹកជំនន់ឈានដល់ពណ៌ក្រហម ដែលជាកម្រិតធ្ងន់ធ្ងរបំផុតរួចទៅហើយ ដោយសារតែទំនប់ នឹងទម្លាយទឹកយ៉ាងគំហុកព្រោះទប់លែងឈ្នះបណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ជាឥទ្ធិពលព្យុះបន្តបន្ទាប់។

យោងតាមទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃ (GISTDA), ខេត្តទាំង៧ដូចជា Chainat, Singburi, Ang Thong, Suphanburi, Phra Nakhon Si Ayutthaya, Saraburi និង Pathum Thani សុទ្ធតែដាក់ក្នុងគ្រាអាសន្ននិងតម្រូវឲ្យមានការពិនិត្យតាមដានឲ្យដិតដល់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភាគកណ្តាលថៃលិចធ្ងន់, អ្នកខ្លះដេកតាមចិញ្ចើមផ្លូវ ឯប្រាសាទបុរាណនៅអយុធ្យា លិចជម្រៅ១ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


