កីឡា
ក្រោយស្មើពិន្ទុ ពុក អាប៉ូយ សរសើរ រិទ្ធី គីងកុង ល្អដូចគេល្បីមែន
បន្ទាប់ពីប្រកួតគ្នារួចមក និងបានត្រឹមស្មើពិន្ទុកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសង្វៀនទទក កីឡាករ ពុក អាប៉ូយ សរសើរកីឡាករ រិទ្ធី គីងកុង គឺពិតជាមានក្បាច់ស្នៀតល្អដូចហ្នឹងកេរ្តិ៍ឈ្មោះល្បីមែន។

គីងកុង និង ពុក អាប៉ូយ
ថ្លែងក្រោយបញ្ចប់ការប្រកួតកីឡាករថ្នាល ពុក អាប៉ូយ បានលើកឡើងថា រិទ្ធី គីងកុង គឺពិតជាល្អដូចកេរ្តិ៍ឈ្មោះល្បីមែន ពោលទាំងកណ្ដាប់ដៃ កែង ប្រើបានល្អ និងវាយចេញបានរហូត។ រូបគេស្ដាយបានត្រឹមស្មើពិន្ទុគ្នាក្នុងជំនួបកាលពីថ្ងៃទី៩ ខែវិច្ឆិកា ២០២៥។
សិស្សគុនមកពីក្លឹបពុកឬស្សីគុនខ្មែរខាងលើបន្ថែមទៀតថា លទ្ធផលស្មើប៉ុណ្ណេះគឺមិនគ្រប់គ្រាន់សម្រាប់ខ្លួននោះឡើយ ពោលបន្ទាប់ពីបញ្ចប់ភារកិច្ចដណ្ដើមខ្សែក្រវាត់ថ្ងៃទី២១ វិច្ឆិកា ខាងមុខរួចមកនឹងសុំគ្រូប្រកួតម្ដងទៀតជាកីឡាករ រិទ្ធី គីងកុង ឲ្យដឹងលទ្ធផលចាញ់-ឈ្នះគ្នា។

ពុក អាប៉ូយ ពេលស្មើជាមួយ គីងកុង
បញ្ជាក់ដែរថា ជំនួបមិត្តភាពកីឡាករថ្នាល រិទ្ធី គីងកុង និង ពុក អាប៉ូយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះនៅសង្វៀនទទក គឺបានត្រឹមស្មើពិន្ទុគ្នាប៉ុណ្ណោះ។ ការប្រកួតរវាងអ្នកទាំងពីរនេះគឺពិតជាល្អមើល និងមានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាអ្នកតាមដានគុនខ្មែរ។ ចាំមើលជំនួបលើកទី២ រវាង រិទ្ធី គីងកុង និង ពុក អាប៉ូយ កើកឡើងនៅថ្ងៃណា៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


