Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​កំពូល​តារាង ស្មើពិន្ទុ អង្គរថាយហ្គឺរ នាំ​មុខ ​ភ្នំពេញ​ក្រោន ៣ ពិន្ទុ

បានផុស

នៅ

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បង្កើន​ពិន្ទុ​នាំមុខ​គូ​ប្រជែង​ភ្នំពេញ​ក្រោន​ បន្ទាប់​ពី​បាន​យក​ឈ្នះ គិរីវង់សុខ​សែន​ជ័យ ដោយ​លទ្ធផល ២-១ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​១១ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

ព្រះ​ខ័ន​រាជ​ស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លង​កាត់ ៨ ប្រកួត ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ៧ និង​ចាញ់ ១ រក​បាន ២១ ពិន្ទុ កំពុង​ឈរ​លើ​កំពូល​តារាង។ ជា​មួយ​គ្នា​នេះ ក្រុម​អង្គរថាយហ្គឺរ ក៏​បង្ក​ការ​ចាប់​អារម្មណ៍​ដែរ​ដោយ​​​បានឈរ​​លេខ​២ ដោយ​មាន ២១ ពិន្ទុ​ស្មើ នឹង​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែរ ប៉ុន្តែ​ពួក​គេ​បាន​ប្រកួត ៩ លើក គឺ​ឈ្នះ ៧ និង​ចាញ់ ២។

អង្គរថាយហ្គឺរ

ចំណែក​ ភ្នំពេញ​ក្រោន ស្ថិតនៅ​លេខ​ ៣ ដោយ​មាន ១៨ ពិន្ទុ បន្ទាប់​ពី​ឆ្លង​កាត់ ៨ ប្រកួត គឺ ឈ្នះ ៥ និងស្មើ ៣ ដោយ​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ។ ពួក​គេ​​បាន​ប្រកួត​ ៨ ​លើក​ដូច​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ុន្តែ​តាម​ពី​ក្រោយ ៣ ពិន្ទុ។

ភ្នំពេញ​ក្រោន

លទ្ធផល ៨ ប្រកួត​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង

  • ឈ្នះ​ គិរីវង់សុខសែន​ជ័យ ២-១
  • ឈ្នះ កង​យោធពល​ខេមរភូមិន្ទ ៦-១
  • ចាញ់ ភ្នំពេញ​ក្រោន ២-៣
  • ឈ្នះ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ៦-១
  • ឈ្នះ វិសាខា ២-០
  • ឈ្នះ បឹងកេត ៣-០
  • ឈ្នះ អង្គរថាយហ្គឺរ ៣-០
  • ឈ្នះ ណាហ្គាវើលដ៍ ៣-០

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម