Connect with us

ព័ត៌មានអន្ដរជាតិ

២ថ្ងៃទៀត បាងកក អាចប្រឈមការលិចលង់ធ្ងន់ធ្ងរ ព្រោះទឹកទម្លាយចេញពីទំនប់ចៅប្រាយ៉ា

បានផុស

នៅ

ការទម្លាយទឹកកម្រិតខ្ពស់ចេញពីទំនប់ចៅប្រាយ៉ា នឹងបង្កផលប៉ះពាល់ដល់តំបន់នៅតាមខ្សែទឹកខាងក្រោម ហើយទីក្រុងបាងកក ក៏ប្រឈមការលិចលង់ផងដែរក្នុងរយៈពេល២ថ្ងៃទៀត។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ The Nation កាលពីថ្ងៃចន្ទទី១០ខែវិច្ឆិកាឆ្នាំ២០២៥ ដោយសារតែសមត្ថភាពទប់ទឹករបស់ខ្លួនកាន់តែជិតឈានដល់កម្រិត ទំនប់ចៅប្រាយ៉ា ត្រូវបង្ខំុរំដោះទឹក ២ ៨០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលកត្តានេះនឹងធ្វើឲ្យទឹកហូរទៅដល់រាជធានីបាងកក ក្នុងរយៈពេល២ថ្ងៃទៀត បង្កការហានិភ័យគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។

កម្ពស់ទឹកបានហក់ឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ដោយសារតែភ្លៀងធ្លាក់ឥតឈប់ជាឥទ្ធពលនៃព្យុះជាបន្តបន្ទាប់ ហើយមិនមែនតែបាងកកទេ សូម្បីខេត្តភាគខាងជើងដូចជា Phrae, Nan, Chiang Rai, Sukhothai និង Lampang ក៏កើតមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ។

(រូបថត៖ The Nation)

ទំនប់៣របស់ថៃសុទ្ធតែស្តុកទឹកជិតដល់កម្រិត ដូចជា Bhumibol (៩៩%), Sirikit (៩៨%) និង Pa Sak Jolasid (៩៧%) ចំណែកទំនប់មួយទៀតគឺ Khwae Noi បានស្តុកលើសកម្រិតទៅហើយពោលគឺ ១០១%។

ពាក់ព័ន្ធនឹងទំនប់ចៅប្រាយ៉ានេះដែរ កាលពីថ្ងៃសៅរ៍ ខេត្តថៃចំនួន៧ ដូចជា Chainat, Singburi, Ang Thong, Suphanburi, Phra Nakhon Si Ayutthaya, Saraburi និង Pathum Thani បានប្រកាសអាសន្នទឹកជំនន់ឈានដល់ពណ៌ក្រហម ដែលជាកម្រិតធ្ងន់ធ្ងរបំផុតរួចទៅហើយ ដោយសារតែទំនប់ នឹងទម្លាយទឹកយ៉ាងគំហុក៕

(រូបថត៖ The Nation)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាងកក ប្រឈមហានិភ័យ កើតអាសន្នធំនៃគ្រោះទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម