កីឡា
វីរបុរសប្រេស៊ីល Ronaldo ចេញមុខជំទាស់អំពី CR7 ថា ខ្លួនឯងជាកីឡាករល្អបំផុតក្នុងលោក
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិ ប្រេស៊ីល និង Real Madrid លោក Ronaldo Nazario បានចេញមុខជំទាស់ អំពីការលើកឡើងរបស់កីឡាករ Cristiano Ronaldo ដែលចាត់ទុកខ្លួនឯងជាកីឡាករល្អបំផុតគ្រប់ពេលវេលា (GOAT) ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

ថ្មីៗនេះ Ronaldo បានធ្វើបទសម្ភាសមួយជាមួយពិធីករលោក Piers Morgan ដោយបានបង្ហោះជាសាធារណៈនៅឆានែលយូធូប (YouTube) របស់គាត់ផ្ទាល់។ ខ្សែប្រយុទ្ធរបស់ Al-Nassr រូបនេះ បាននិយាយរឿងយ៉ាងភ្ញាក់ផ្អើលជាច្រើន ប៉ុន្តែចំណុចគួរឲ្យចាប់អារម្មណ៍បំផុតមួយ គឺកីឡាករបាននិយាយ ថា៖ «គាត់ជាកីឡាករល្អបំផុតគ្រប់ពេលវេលា (GOAT) ក្នុងប្រវត្តិសាស្ត្របាល់ទាត់»។

យ៉ាងណា ក្រោយការលើកឡើងបែបនេះ បានធ្វើឱ្យអ្នកគាំទ្រវែកញែកជាច្រើន ដោយមានមតិខ្លះស្រប ហើយមតិខ្លះទៀតបដិសេធ។ លោក Ronaldo Nazario ក៏បានបញ្ចេញមតិលើរឿងនេះផងដែរ ដោយបានលើកឡើងថា៖ «គាត់គឺជាកីឡាករម្នាក់ ស្ថិតក្នុងចំណោមកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ តែគាត់គឺល្អបំផុតមែនទេ? ខ្ញុំមិនឯកភាពនោះទេ។ យ៉ាងណា ខ្ញុំគោរពលើការយល់ឃើញរបស់គាត់»។
វីរបុរសប្រេស៊ីល បានបន្តទៀត ថា៖ «គាត់ពិតជាស្ថិតក្នុងចំណោមកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រពិតមែន ហើយខ្ញុំអាចនិយាយបានថា គាត់គឺស្ថិតក្នុងកីឡាករលំដាប់កំពូលទាំង ១០។ មនុស្សមួយចំនួនមានជំនឿចិត្តលើខ្លួនឯងខ្លាំងណាស់។ សម្រាប់ខ្ញុំ គឺចូលចិត្តឱ្យអ្នកផ្សេងនិយាយពីខ្ញុំ ជាជាងខ្ញុំខ្លួនឯងនិយាយអំពីខ្លួនឯង»។
រម្លឹកកាលពីឆ្នាំ ២០២២ លោក Ronaldo Nazario ក៏ធ្លាប់បានបង្ហាញឈ្មោះកីឡាករ និងអតីតកីឡាករចំនួន ៨ នាក់ ដែលលោកគិតថាជាកីឡាករល្អបំផុតគ្រប់ពេលវេលាក្នុងប្រវត្តិសាស្តបាល់ទាត់ផងដែរ ប៉ុន្តែរឿងដែលភ្ញាក់ផ្អើលគឺឈ្មោះ Cristiano Ronaldo នោះទេ។ កីឡាករទាំង ៨ នាក់នោះរួមមាន ខ្លួនគាត់ផ្ទាល់, Diego Maradona, Lionel Messi, Johan Cruyff, Franz Beckenbauer, Pele, Marco Van Basten, Ronaldinho៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Tribuna
-
សន្តិសុខសង្គម២០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


