Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកទោស ២៧ នាក់ថប់ដង្ហើមស្លាប់ក្នុងពន្ធនាគារប្រទេសអេក្វាឌ័រ

បានផុស

នៅ

យ៉ាងហោចណាស់មានអ្នកទោស ២៧ នាក់បានស្លាប់ដោយសារថប់ដង្ហើមនៅក្នុងការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមអ្នកលេងគូប្រជែងក្នុងពន្ធនាគារមួយនៅភាគខាងត្បូងប្រទេសអេក្វាឌ័រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១១ខែវិច្ឆិកា។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំពើហិង្សានេះបានផ្ទុះឡើងនៅមជ្ឈមណ្ឌលឃុំឃាំង Machala រវាងក្រុមអ្នកលេង២ដែលមានជម្លោះជាមួយគ្នា។ ដំបូងមានក្រុមអ្នកលេងឈ្មោះថា Sao-Box វាយប្រហារសមាជិកក្រុម Los Lobos ដោយបណ្តាលឱ្យមនុស្សបួននាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ ក្រោយមកនៅថ្ងៃនោះក្រុម Los Lobos បានសងសឹក ដោយសម្លាប់សមាជិក Sao-Box ចំនួន ២៧ នាក់ដោយការបិទខ្ទប់ពួកគេនៅក្នុងបន្ទប់រួម។

អាជ្ញាធរអេក្វាឌ័របានបញ្ជាក់ថា ក្រុមអ្នកលេងទាំងពីរធ្លាប់ជាសមាជិកតែមួយ តែក្រោយមកបានបែកបាក់គ្នា។ ចំពោះអំពើ​ហិង្សាលើកនេះ ​បាន​ចាប់​ផ្ដើម​បន្ទាប់​ពី​អ្នក​ទោស​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់​ទៅ​ពន្ធនាគារ​ថ្មី​ដែល​មាន​សន្តិសុខតឹងរឹង។

គួរបញ្ជាក់ថាការសម្លាប់រង្គាលនេះបន្ថែមទៅលើរលកនៃអំពើហិង្សាក្នុងពន្ធនាគារដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអេក្វាឌ័រ ដែលបានឆក់យកជីវិតមនុស្សជាង ៥០០ នាក់ចាប់តាំងពីឆ្នាំ ២០២១។ បើទោះបីជាមានវត្តមានយោធា និងប៉ូលិសយ៉ាងច្រើនក៏ដោយ ក៏ការប៉ះទង្គិចគ្នាដ៏សាហាវនៅតែបន្តកើតមាន។

លើសពីនេះ Los Lobos ដែលជាក្រុមឧក្រិដ្ឋជនមួយក្នុងចំណោមក្រុមឧក្រិដ្ឋជនដែលពាក់ព័ន្ធ ថ្មីៗនេះត្រូវបានសហរដ្ឋអាមេរិកកំណត់ថាជាអង្គការភេរវកម្មបរទេសផងដែរ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម