ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងសាងសង់ឃ្លាំងថ្មីចំនួន ១០០ ដើម្បីដាក់ស្រូវ និងពោត ដែលទិញពីកសិករ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានបញ្ជាឱ្យសាងសង់ឃ្លាំងថ្មីចំនួន ១០០ សម្រាប់់ក្រុមហ៊ុនភស្តុភាររដ្ឋ Bulong ដើម្បីពង្រឹងការទិញកសិផលរួមមានស្រូវ និងពោត ពីប្រជាកសិករ។ នេះបើតាមការចុះផ្សាយរបស់កាសែត Antara នៅថ្ងៃអង្គារនេះ។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី លោក Zulkifli Hasan បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ «កាលពីអតីតកាល ចំនួនឃ្លាំង Bulog មានទំនោរធ្លាក់ចុះ ជាជាងកើនឡើង។ ដូច្នេះ លោកប្រធានាធិបតីបានសម្រេចចិត្តថា យើងគួរតែកែប្រែបញ្ហានេះឱ្យរហ័ស ដើម្បីបន្ថែមឃ្លាំងក្នុងទីតាំងរហូតដល់ ១០០ កន្លែង»។
លោកបានពន្យល់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ី មានគម្រោងបង្កើតឃ្លាំងស្តុកទុកក្នុងតំបន់ផលិតស្បៀងអាហារសំខាន់ៗ ដែលកំពុងប្រឈមនឹងបញ្ហា ដោយសារតែកង្វះខាតកន្លែងផ្ទុកស្បៀង ចំពេលដែលឥណ្ឌូណេស៊ីពង្រឹងការផ្គត់ផ្គង់ស្បៀងដោយខ្លួនឯង។
លោក Zulkifli បានបន្ថែមថា ផែនការអភិវឌ្ឍន៍ឃ្លាំងស្តុកទំនិញ មានសារៈសំខាន់សម្រាប់ប្រទេសឥណ្ឌូណេស៊ី ដើម្បីធានាបាននូវការគ្រប់គ្រងស្តុកស្បៀងអាហារជាតិឱ្យបានល្អប្រសើរ ជាពិសេសជាមួយនឹងការព្យាករដែលថា ផលិតកម្មស្រូវនឹងកើនឡើងពី ៣០ លានតោនក្នុងឆ្នាំ ២០២៤ ដល់ ៣៤,៧៧ លានតោន ក្នុងឆ្នាំ ២០២៥។
លោករដ្ឋមន្ត្រីដដែល បានកត់សម្គាល់បន្ថែមទៀតថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់ថវិកាចំនួន ៥ ទ្រីលានរូពី (ប្រហែល ៣០០ លានដុល្លារអាមេរិក) ដើម្បីផ្តល់ហិរញ្ញប្បទានដល់គំនិតផ្តួចផ្តើមនានា ដែលមានគោលបំណងជំរុញការប្រមូលទិញយកទិន្នផលស្រូវ និងពោតពីកសិករក្នុងស្រុក៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ២០ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


