សេដ្ឋកិច្ច
វិស័យកសិកម្មជំរុញកម្ពុជាឱ្យរួចផុតពីការខ្វះស្បៀង នៅចំពេលដែលថៃបិទព្រំដែន
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា វិស័យកសិកម្មកម្ពុជាសម្រេចបានលទ្ធផលគួជាទីមោទនក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមក ដោយបានជំរុញកម្ពុជាឱ្យចេញផុតពីស្ថានភាពខ្វះស្បៀង និងពឹងផ្អែកលើជំនួយស្បៀងអាហារពីបរទេសមកជាការធានបានទាំងស្រុងនូវសន្តិសុខស្បៀងក្នុងស្រុក ជាពិសេសក្នុងកាលៈទេសៈនៃការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃអស់រយៈពេលជាច្រើនខែកន្លងមក ដែលបង្ហាញពីចំណុចខ្លាំង និងភាពធន់ នៃវិស័យកសិកម្មកម្ពុជា ក្នុងពេលជួបវិបត្តិ។

លោក ប្រាក់ ដាវីដ បានលើកឡើងនៅក្នុងពិធីបើកពិព័រណ៍កសិកម្មកម្ពុជា CAFE25 នៅថ្ងៃទី ១៣ ខែវិច្ឆិកា ដែលពិព័រណ័រណ៍នេះរៀបចំឡើងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មរាប់លានតោនជារៀងរាល់ឆ្នាំ ទៅកាន់ទីផ្សារពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពបងប្អូនប្រជាកសិករនៅទូទាំងប្រទេស ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួមធានាសន្តិសុខស្បៀងពិភពលោក។
នៅក្នុងឆ្នាំ ២០២៤ វិស័យកសិកម្មបានបន្តរួមចំណែក ១៦,៧% នៃផលិតផលសរុបក្នុងស្រុក ជាមួយនឹងតម្លៃបន្ថែមសរុបជាង ៧,៨២ ពាន់លានដុល្លារ។

កម្ពុជាបាននាំចេញផលិតផលកសិកម្មប្រមាណជាង ១២ លានតោន ទៅកាន់ទិសដៅ ៩៥ ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៣,៥ ពាន់លានដុល្លារ។
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១ លានតោន កើនឡើងប្រមាណ ៣០% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។
ទន្ទឹមនឹងនេះ វិស័យកសិកម្ម ក៏កំពុងជួបប្រទះបញ្ហាប្រឈមថ្មីមួយចំនួន ជាពិសេសនិរន្តរភាព នៃផលិតកម្ម និងតម្រូវការទីផ្សារ ថ្លៃដើមផលិតខ្ពស់ ទីផ្សារ និងការកែច្នៃនៅមានកម្រិត និងការប្រែប្រួលមិនអាចស្មានទុកមុន នៃតម្លៃកសិផលនៅលើទីផ្សារអន្តរជាតិ។

រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី ៥ និងទី៦ យន្តការរក្សាលំនឹងថ្លៃកសិផលគន្លឹះ ជាពិសេសតម្លៃស្រូវ ត្រូវបានជំរុញអនុវត្តយ៉ាងសកម្មជាច្រើនលើកប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់។
សហគមន៍កសិកម្មទំនើប ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្ដល់ការគាំទ្រ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ផ្សារភ្ជាប់ទៅនឹងទីផ្សារ និងចុះកិច្ចសន្យាលក់ក្នុងតម្លៃសមស្រប ដើម្បីធានាប្រាក់ចំណេញសម្រាប់កសិករ៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


