Connect with us

ព័ត៌មានអន្ដរជាតិ

​បិទរដ្ឋាភិបាល​៤២ថ្ងៃ អាមេរិក​លុបជើង​ហោះ​ហើរ​​ប្រមាណ​២០០០០​ ត្រាំទាមទារ​ឲ្យកែ​ការបោះឆ្នោតនៅព្រឹទ្ធសភា​​​

បានផុស

នៅ

​នៅ​យប់ថ្ងៃ​ពុធ​ម៉ោងនៅសហរដ្ឋអាមេរិក​ក្នុងអំឡុង​ពេល​​នៃ​ការ​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ប្រធានាធិបតី​​លើ​ច្បាប់​ចំណាយថវិកា​​ និង​បើក​រដ្ឋាភិបាល​​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ឡើង​វិញ ក្រោយ​ពី​បិទ​​​​អស់រយៈពេល​៤២ថ្ងៃ ​ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយថា ​​​​ការ​បិទ​រដ្ឋាភិបាល​​ដែល​​​បង្ក​ឡើង​ដោយ​ព្រឹទ្ធ​សមាជិក​​​មក​ពី​​​​គណបក្ស​​ប្រ​​ជា​ធិបតេយ្យ បាន​បណ្តាល​​ឲ្យ​ជើង​ហោះ​ហើរ​​​ប្រមាណ​​​​២០០០០ត្រូវលុប​ចោល​ ឬក៏ពន្យារពេល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​​លោក ត្រាំ និយាយថា៖«ក្នុងរយៈពេល ៧សប្តាហ៍ចុងក្រោយនេះ ការបិទរបស់គណបក្សប្រជាធិបតេយ្យបានបង្កគ្រោះថ្នាក់យ៉ាងធំធេង​។ ពួកគេបានបណ្តាលឱ្យជើងហោះហើរចំនួន ២0,000 ត្រូវបានលុបចោល ឬពន្យារពេល។ ពួកគេបាន​​​ធ្វើ​ដំណើរ​ជាច្រើនលើក​​​ យឺតពេល​ មនុស្សឈឺចាប់យ៉ាងខ្លាំង»​។

​លោក ដូណាល់​ ត្រាំ​ បានស្តីបន្ទោស​​ទៅគណបក្ស​ប្រជាធិបតេយ្យ​ដែល​​ធ្វើ​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​រយៈពេល​យូរ​ជាប្រវត្តិសាស្រ្ត​ បណ្តាល​ឲ្យ​បុគ្គលិករដ្ឋសហព័ន្ធជាច្រើន​​ត្រូវ​​ផ្អាក​ពីការងារ បាត់​បង់​ចំណូល ហើយ​មន្ត្រី​យោធា​ក៏​មិ​ន​ទទួលបាន​ប្រាក់​​ខែ​ពីរដ្ឋសហព័ន្ធ​។​

ទោះបី​ជា​មានការស្តីបន្ទោស​បែបនេះ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​ចំពោះ​​ការដាក់ស្នើ​​ច្បាប់ចំណាយថវិកា​របស់​រដ្ឋបាល​ដូណាល់ ត្រាំ ដោយ​ការ​កាត់​​​ចេញ​​នូវ​កញ្ចប់ថែទាំ​សុខ​ភាព​ ដែល​​គណបក្ស​នេះ​យល់ថា វា​បាន​ជួយ​​ដល់​ប្រជាជន​ និង​កម្មករ​ដែលមានចំណូលទាប​ឲ្យទទួលបានសេវា​សុខ​ភាព​ពេញលេញ​​។ ​

​​ច្បាប់​​ចំណាយ​ថវិកា​នោះ​ត្រូវរាំងស្ទុះ​ក្នុង​ព្រឹទ្ធសភា​ដោយសារ​តែ​ព្រឹទ្ធសភា​អាមេរិក​មានសមាជិក​១០០រូប ក្នុងនោះ​​គណបក្ស​​សាធារណៈរដ្ឋ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ មានសមាជិក​៥៣ ខណៈព្រឹទ្ធសមាជិក​មក​ពីគណបក្ស​​ប្រជាធិបតេយ្យ​មាន៤៧ រួម​ទាំង​​​សមាជិក​ឯករាជ្យ​ពីររូបផង ហើយ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ចាត់ទុក​ជាបាន​ការ​នៅពេលដែលព្រឹទ្ធសមាជិក​​​​ចំនួន​៦០រូប​​បានបោះឆ្នោត​គាំទ្រ។​

ព្រោះតែ​ហេតុដូចនេះ​ ទើប​គណបក្ស​ប្រជាធិបតេយ្យ​​មានអំណាច​ត​ថ្លៃ​​ជាមួយ​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​​តែ​ងតែ​តាមយាយី​​​គោលនយោបាយ​​​ដាក់ចេញ​​​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​។ ប៉ុន្តែ​ទោះជាបែបណា សមាជិក​ព្រឹទ្ធសភា​​៨រូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ចុងក្រោយ​បាន​ចេញ​មក​គាំទ្រ​​ ដោយសារ​តែមានការ​ចរចា​​​កិច្ច​ព្រមព្រៀង​ថ្មីមួយដែលលោក ត្រាំ សុខចិត្តបន្ត​​គោលនយោ​​បាយ​​សុខភាព​រហូតដល់​ខែមករា​ឆ្នាំ​២០២៦។​

​លោក ដូណាល់ ត្រាំ បាន​និយាយថា៖«​គ្មាននរណាម្នាក់ធ្លាប់បានឃើញអ្វីដូចនេះទេ។ នេះជាការបន្ថែមដ៏ងាយស្រួលមួយ ប៉ុន្តែពួកគេមិនចង់ធ្វើវាទេ។ អាក្រក់ណាស់ ពួកអ្នកប្រជាធិបតេយ្យបានដកហូតបុគ្គលិករដ្ឋាភិបាលជាង ១លាននាក់ពីការបង់ប្រាក់របស់ពួកគេ និងកាត់ផ្តាច់អត្ថប្រយោជន៍ ស្លាកអាហារសម្រាប់ប្រជាជនអាមេរិករាប់លាន និងរាប់លាននាក់ទៀតដែលត្រូវការប្រាក់ ពួកគេបានបណ្តាលឱ្យអ្នកម៉ៅការសហព័ន្ធ និងអាជីវកម្មខ្នាតតូចរាប់ម៉ឺននាក់មិនបានទទួលប្រាក់ខែ»។

​នៅ​ក្នុងការ​និយាយនោះ លោក ដូណាល់ ត្រាំ ក៏បានអំពាវនាវ​ឲ្យព្រឹទ្ធសមាជិក​​គណបក្ស​​សាធារណៈរដ្ឋធ្វើការ​ដើម្បីកែ​ប្រែ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ពី​៦០​សំឡេង មក​៥១សំឡេង​វិញ៕​

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម