ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ផ្អាកជើងហោះហើរក្នុងថ្ងៃសិស្សប្រឡងចូលមហាវិទ្យាល័យ
កូរ៉េខាងត្បូងបានផ្អាកជើងហោះហើរ និងពន្យារពេលម៉ោងធ្វើការ ខណៈដែលនិស្សិតជាង ៥៥ម៉ឺននាក់បានប្រឡងចូលមហាវិទ្យាល័យដ៏លំបាករបស់ប្រទេស ដែលត្រូវបានគេស្គាល់ជាភាសាកូរ៉េថា «Suneung»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៣ខែវិច្ឆិកា។

ជើងហោះហើរត្រូវបានបញ្ឈប់រយៈពេល ៣៥ នាទីក្នុងអំឡុងពេលធ្វើតេស្តស្តាប់ភាសាអង់គ្លេស ហើយធនាគារ និងការិយាល័យនានាបានចាប់ផ្តើមធ្វើការនៅពេលក្រោយឬយឺតជាងមុន ដើម្បីជួយកាត់បន្ថយចរាចរណ៍នៅលើដងផ្លូវ។ ចំពោះប៉ូលិសវិញបានជួយនិស្សិតដែលមកយឺតទៅដល់មជ្ឈមណ្ឌលប្រឡង ខណៈពេលដែលឪពុកម្តាយបានទៅវត្តអារាម និងព្រះវិហារដើម្បីអធិស្ឋានសុំលទ្ធផលល្អ។
ការប្រឡង Suneung គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ព្រោះវាសម្រេចថានិស្សិតសាកលវិទ្យាល័យណាដែលអាចចូលរៀនបាន ហើយថែមទាំងអាចប៉ះពាល់ដល់ការងារ និងអាពាហ៍ពិពាហ៍នាពេលអនាគតរបស់ពួកគេ។ គ្រួសារជាច្រើនធ្វើតាមប្រពៃណីនៅថ្ងៃនេះ ដូចជាការជៀសវាងញាំស៊ុបសារ៉ាយសមុទ្រ ព្រោះវាត្រូវបានគេជឿថានាំមកនូវសំណាងអាក្រក់។
លើសពីនេះនៅឆ្នាំនេះ ជាលើកដំបូង សាកលវិទ្យាល័យទាំងអស់ត្រូវតែពិនិត្យមើលកំណត់ត្រាឬក៏ប្រវត្តិនៃការធ្វើបាបរបស់សិស្សមុនពេលទទួលយកពួកគេចូលរៀន បន្ទាប់ពីមនុស្សជាច្រើនបានស្នើសុំឱ្យមានច្បាប់តឹងរ៉ឹងជាងមុន។
ការប្រឡងនេះត្រូវបានគេមើលឃើញថាជាថ្ងៃមួយដ៏តានតឹងបំផុត ប៉ុន្តែមានអត្ថន័យបំផុតនៅក្នុងជីវិតរបស់និស្សិតកូរ៉េខាងត្បូង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


