ព័ត៌មានជាតិ
វិនិយោគវិស័យកសិកម្មលើកលែងពន្ធប្រាក់ចំណេញ ៩ ឆ្នាំ នាំចូលគ្រឿងម៉ាស៊ីន ជី ពូជ រួចពន្ធថែមទៀត
រដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តដើម្បីជំរុញការវិនិយោគលើវិស័យកសិកម្ម តាមរយៈការផ្តល់ភាពអនុគ្រោះនិងការលើកលែងពន្ធផ្សេងៗ។
លោក សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិយោគកម្ពុជាបានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគ។

ពាក់ព័ន្ធវិស័យកសិកម្ម រដ្ឋាភិបាលបានផ្តល់កញ្ចប់លើកទឹកចិត្តសម្រាប់ការវិនិយោគក្នុងវិស័យកសិកម្ម និងកែច្នៃកសិផល។ អ្នកវិនិយោគក្នុងវិស័យកសិកម្ម និងកែច្នៃកសិផលទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញរហូតដល់ ៩ ឆ្នាំ បូកនឹងរយៈពេល ៦ ឆ្នាំទៀតនៃការបង់ពន្ធតាមអត្រាកំណើនសរុប ១៥ ឆ្នាំ។
បន្ថែមពីនេះ អ្នកវិនិយោគក៏ទទួលបានការអនុគ្រោះលើការនាំចូលគ្រឿងម៉ាស៊ីនកសិកម្ម រួមទាំងជី ពូជ និងធាតុចូលផលិតកម្មដទៃទៀត គឺអាចនាំចូលដោយរួចពន្ធ។ ពិសេសជាងនេះទៅទៀត គឺការលើកលែងពន្ធតម្លៃបន្ថែម (VAT) សម្រាប់អ្នកវិនិយោគនៅពេលដែលទិញធាតុចូលផលិតកម្ម ឬកសិផលពីប្រជាកសិករក្នុងស្រុក។
ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា២០២៥ ពីកាលានុវត្តភាពសម្រាប់វិស័យកសិអាហារនៅកម្ពុជា លោក សួន សុផល បានមើលឃើញថា ការវិនិយោគលើវិស័យកសិកម្មជួបបញ្ហាប្រឈមច្រើន ប៉ុន្តែក៏ត្រូវបានចាត់ទុកថាជាឱកាសក្នុងការវិនិយោគ។

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយនិងច្បាប់វិនិយោគថ្មី ដែលមានភាពចំហនិងបើកទូលាយ ដែលមានការលើកទឹកចិត្តនិងអនុគ្រោះបំផុត បើប្រៀបធៀបបណ្តាប្រទេសផ្សេងទៀតលើពិភពលោក។
លោក សួន សុផល បានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្កើតតុវិនិយោគផ្នែកកសិចំណីអាហារ ដែលជាការសហការរួមគ្នាមានសមាជិកមកពីក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជួយសម្រួលទាក់ទាញការវិនិយោគបន្ថែមលើវិស័យកសិកម្ម និងកសិចំណីអាហារស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានជំរុញការអនុវត្តគោលនយោបាយ និងច្បាប់វិនិយោគជាគោល។
ការវិនិយោគលើវិស័យកសិកម្មមានកំណើនយ៉ាងខ្លាំង។ បើតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កម្ពុជាទទួលបានទំហំទុនវិនិយោគប្រមាណ ៤០០ លានដុល្លារកើនឡើង ២០០% បើធៀបឆ្នាំ ២០២៤។
នៅឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ដែលជាកំណត់ត្រាច្រើនបំផុតក្នុងរយៈពេល ៣០ ឆ្នាំ ខណៈរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត្រគម្រោងវិនិយោគចំនួន ៥៧៥ គម្រោង ដែលមានទុនវិនិយោគជាង ៩ ០០០ លានដុល្លារ។
លោក សួន សុផល បានបញ្ជាក់ថា ក្នុងចំណោម ៥៧៥ គម្រោងនេះ វិស័យកសិកម្មនិងកសិឧស្សាហកម្មបានរួមចំណែកយ៉ាងធំធេង ដែលបានទាក់ទាញទុនវិនិយោគជាង ៤០០ លានដុល្លារ។ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ មានការកើនឡើងជាង ២០០%៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


