Connect with us

ព័ត៌មានជាតិ

ផ្អាកការផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់៦ថ្ងៃក្នុងឪកាសចូលឆ្នាំថ្មី សិននឹងបន្តដូចធម្មតាវិញ

បានផុស

នៅ

នាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រកាសពត៏មានស្ដីពីការផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៤ លើកទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០២១ នេះ ហើយបន្តដូចធម្មតាវិញក្រោយបញ្ចប់បុណ្យចូលឆ្នាំថ្មីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


មន្ត្រីនាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសនោះក្រោយបញ្ចប់បុណ្យចូលឆ្នាំសូមអញ្ជើញមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនដើម្បីទទួលកម្មវិធីឧបត្ថម្ភសាច់សម្រាប់ជុំទី៤ បន្តទៀត។

សូមបញ្ចាក់ផងដែរថា ក្រោយពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសដែលទទួលផលប៉ះបាល់ដោយ សារជម្ងឺរាតត្បាតកូវិដ១៩ សម្រាប់ជុំទី៤ លើកទី៣ ខែមិនាឆ្នាំ២០២១នេះចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ តាមរយះក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាផ្តល់តាមទីតាំងប្រព័ន្ធវីងដែលនៅតាមមូលដ្ឋានរៀងៗខ្លួន ។
នាយកដ្ឋានសុខមាលភាពសង្គមបានធ្វើការអំពាវនាវបន្ថែមទៀតដល់បងប្អូនក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនឲ្យបានគ្រប់ៗគ្នាដើម្បីទទួលបានសាច់ប្រាក់ឧបត្តម្ភពីរាជរដ្ឋាភិបាលបន្តទៀត៕

អត្ថបទ៖វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៣ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម