ព័ត៌មានអន្ដរជាតិ
Maduro ឲ្យបញ្ឈប់សង្គ្រាម ខណៈអាមេរិកដាក់ចេញប្រតិបត្តិការយោធាកម្ទេចគ្រឿងញៀន
ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro នៅថ្ងៃសុក្រ ទី១៤ វិច្ឆិកា បានថ្លែងសារប្រឆាំងសង្គ្រាម ទៅកាន់ប្រជាជនអាមេរិក ខណៈដែលលោកបានចូលរួមក្នុងកម្មវិធីបិទកិច្ចប្រជុំអ្នកច្បាប់អន្តរជាតិ ក្នុងការការពារច្បាប់អន្តរជាតិនៅទីក្រុងការ៉ាកាសរបស់វេណេស៊ុយអេឡា។

លោក Maduro ត្រូវបានស្រង់សម្តីដូចបានថ្លែងថា៖ «បញ្ឈប់ភាពក្រែវក្រោធរបស់អ្នកដែលបញ្ជាឲ្យទម្លាក់គ្រាប់បែក សម្លាប់ និងនាំយកសង្គ្រាមមកអាមេរិកខាងត្បូង ដល់តំបន់ការាបៀន»។ ។ លោកបានបន្ថែមថា «បញ្ឈប់សង្រ្គាម, គ្មានទេសង្គ្រាម (Stop the war. No to war)»។
ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃបានប្រមូលផ្តុំអ្នកជំនាញច្បាប់ និងអ្នកសិក្សាដើម្បីពិភាក្សាអំពីការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក Maduro បានអំពាវនាវឱ្យយល់ពីទំហំនៃបញ្ហាប្រឈមអន្តរជាតិនាពេលបច្ចុប្បន្ននេះ ជាពិសេសការគំរាមកំហែងដែលកើតឡើងនៅសមុទ្រការ៉ាប៊ីន នៅតំបន់អាមេរិកខាងត្បូង ដែលជាលទ្ធផលនៃសកម្មភាពយោធាដែលធ្វើឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងតំបន់នោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនភាពតានតឹងនៅតំបន់សមុទ្រការ៉ាប៊ីនប៉ុន្មានសប្តាហ៍ចុងក្រោយក្នុងសកម្មភាពដែលលោក ហៅថា សង្គ្រាមប្រឆាំងគ្រឿងញៀន» ដែលនាំចូលគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិក ធ្វើឲ្យសហរដ្ឋអាមេរិកជួបបញ្ហាអសន្តិសុខ។ ការធ្វើសកម្មភាពនោះសំដៅដល់ទូកនាវាជាច្រើនគ្រឿងរបស់វេណេស៊ុយអេឡានៅសមុទ្រការ៉ាប៊ីន។
លោក Maduro បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានប្រកាសអំពី«ប្រតិបត្តិការ SOUTHERN SPEAR» ដែលជាគំនិតផ្តួចផ្តើមយោធាដែលមានគោលបំណងកំណត់គោលដៅ «ភេរវករគ្រឿងញៀន»។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយនៅថ្ងៃព្រហស្បតិ៍ ១៣ វិច្ឆិកា ថា ប្រតិបត្តិការនេះនឹងដឹកនាំដោយបញ្ជាការខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលត្រួតពិនិត្យសកម្មភាពយោធានៅទូទាំង ៣១ ប្រទេសនៅអាមេរិកខាងត្បូង និងកណ្តាល និងតំបន់ការីប៊ីន៕
រ៉ាន់ រើយ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


