ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសសង្ស័យរំលំព្រៃព័ទ្ធចាប់សត្វស្វាក្នុងដែនជម្រកស្រែពក
គណៈបញ្ជាការឯកភាពស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការចុះស្រាវជ្រាវស៊ើបអង្កេតករណីសង្ស័យរំលំព្រៃព័ទ្ធចាប់សត្វស្វាចំនួន២ទីតាំង ក្នុងតំបន់ធនធានធម្មជាតិ ស្ថិតនៅចំណុចព្រៃសហគមន៍ត្រពាំងក្អើម ឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃបរិស្ថានស្រែពក។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក អ៊ាន ស៊ាងអន អភិបាលរងស្រុកពេជ្រាដា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៥ ខែវិច្ឆិកានេះថា ក្រោពីទទួលដំណឹងថា មានបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកសរុបចំនួន៣១នាក់ចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងព្រៃសហគមន៍ត្រពាំងក្អើម ដែលស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោក ថា បន្ទាប់ពីពិនិត្យដល់ទីតាំងជាក់ស្តែង សមត្ថកិច្ចបានប្រទះឃើញមានការលួចចូលទៅកាប់ផ្តួលព្រៃសហគមន៍ចំនួន២ទីតាំផ្សេងគ្នា ទំហំប្រមាណ ៣៥អា។ ទីតាំងទី១ត្រង់និយាមកា 740966.1413794 មានការកាប់រំលំឈើទំហំប្រមាណ ២០អា និងទីតាំងទី២ និយាមកា 739929.1412289 កាប់រំលំឈើទំប្រមាណ ១៥អា។ យ៉ាណាមិញ ក្រោយជំនាញបានពិនិតយ៉ាងយកចិតទុកដាក់នៅទីតាំងខាងលើនោះ គឺមិនប្រទះឃើញមានជនសង្ស័យស្ថិតនៅទីតាំងនោះទេ ពោលគឺពួកជនបានប្រព្រឹត្តរួចរត់គេចបាត់អស់ទៅហើយ។

លោកអភិបាលរងស្រុករូបនេះ បញ្ជាក់ថា ក្រោយកម្លាំងចម្រុះបានពិនិតយ៉ាងល្អិតល្អន់ និងយកចិតទុកដាក់បំផុត បានសន្និដ្ឋានរួមគ្នាថា មានជនសង្ស័យប្រព្រឹត្តបទល្មើសមកពីក្រៅឃុំប្រមាណពី១០ ទៅ២០នាក់ មានការប្រើប្រាស់អាវុធចូលទៅចំណុចទីតាំងនោះ ដើម្បីធ្វើសកម្មភាពកាប់ព្រៃដើម្បីព័ទ្ធចាប់សត្វស្វាយកទៅលក់ឲ្យឈ្មួញបន្ត។
បើទោះបីសមត្ថកិច្ចក្នុងប្រតិបត្តិការនោះមិនបានឃាត់ខ្លួនជនល្មើសយ៉ាងណាក្តី តែក្រុមការងារជំនាញកំពុងតាមដានស្រាវជ្រាវរកជនបង្ក និងអ្នកពាក់ព័ន្ធ ដើម្បីអនុវត្តនីតិវិធីច្បាប់៕
អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


