Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានខេត្តចំនួន ៤០ នឹងមានភ្លៀងធ្លាក់ខ្លាំង ខណៈទឹកជំនន់ក្នុងខេត្តមួយចំនួនមិនទាន់ថមថយ

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានចំពោះខេត្តចំនួន៤០ នឹងភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ និងខ្យល់បក់ខ្លាំង ខណៈប្រព័ន្ធសម្ពាធខ្ពស់ខ្លាំងពីប្រទេសចិនបានជំរុញអាកាសធាតុមិនស្ថិតស្ថេរចូលទៅក្នុងតំបន់ខាងលើនៃប្រទេសថៃ ស្របពេលប្រទេសនេះកំពុងរងគ្រោះទឹកជំនន់ស្រាប់ទៅហើយ។ នេះបើយោងតាមការចេញរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៧ខែវិច្ឆិកា។

(រូបភាព៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធសម្ពាធនេះត្រូវបានព្យាករណ៍ថានឹងរីករាលដាលពាសពេញប្រទេសថៃ ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា នឹងនាំមកនូវអាកាសធាតុដ៏ត្រជាក់ និងស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ។ លើសពីនេះការព្រមាននេះក៏កើតឡើង ស្របពេលដែលខេត្តជាច្រើននៅទូទាំងប្រទេសថៃកំពុងជួបប្រទះនឹងទឹកជំនន់រួចទៅហើយ ដោយភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកទន្លេហៀរចេញ ជនើលិចផ្លូវ ខណៈសហគមន៍នានាត្រូវជម្លៀសទៅកាន់ទីទួលខ្ពស់។ មន្ត្រីថៃមានការព្រួយបារម្ភថា ភ្លៀងធ្លាក់ថ្មីអាចធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗនៅក្នុងតំបន់ដែលមានទឹកជំនន់រួចហើយ។

(រូបភាព៖ Khaosod)

នៅភាគខាងត្បូង ព្យុះផ្គររន្ទះត្រូវបានគេរំពឹងថានឹងបន្ត ដោយមានរលករហូតដល់ ២ ម៉ែត្រនៅឈូងសមុទ្រថៃ និងខ្ពស់ជាងនេះនៅក្នុងតំបន់ព្យុះ។ ទូកត្រូវបានជំរុញឱ្យធ្វើដំណើរដោយប្រុងប្រយ័ត្ន និងជៀសវាងស្ថានភាពគ្រោះថ្នាក់នៅសមុទ្រ។

ចំពោះទីក្រុងបាងកក និងខេត្តក្បែរៗ ក៏នឹងមានព្យុះផ្គររន្ទះរាយប៉ាយ ខណៈពេលដែលអាជ្ញាធរថៃបន្តតាមដានតំបន់ដែលងាយនឹងរងគ្រោះដោយសារទឹកជំនន់។ ប្រជាពលរដ្ឋទូទាំងប្រទេសថៃ ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្ន ព្រោះស្ថានភាពអាកាសធាតុប្រែប្រួលអាចនាំឱ្យមានទឹកជំនន់កាន់តែច្រើន៕

(រូបភាព៖ Laotian Times)
(រូបភាព៖ Laotian Times)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម